(ព្រះសីហនុ)៖ អគ្គិភ័យឆេះផ្ទះប្រជាពលរដ្ឋមួយខ្នង រងការខូតខាតស្ទើរតែទាំងស្រុង បង្កការភ្ញាក់ផ្អើល នៅវេលាម៉ោង៨៖៤០នាទីព្រឹក ថ្ងៃទី២០ ខែមករា ឆ្នាំ២០២៤ ស្ថិតនៅក្រុមទី១៦ សង្កាត់លេខ១ ក្រុង/ខេត្តព្រះសីហនុ។

របាយការណ៍សមត្ថកិច្ច បានបញ្ជាក់ថា ផ្ទះមួយខ្នងខាងលើធ្វើអំពីដែកប្រក់សង្ក័សី មានទំហំទទឹង៥ម៉ែត្រ បណ្តោយ៨ម៉ែត្រ ម្ចាស់មានឈ្មោះ ជួន អូវ៉ាន់ទីន ភេទប្រុស អាយុ២៧ឆ្នាំ ជនជាតិខ្មែរ មានស្រុកកំណើត ភូមិសំរុងក្រោម ឃុំសំរុង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ និងមានប្រពន្ធឈ្មោះ ខេង ផល្លី ភេទស្រី អាយុ២៦ឆ្នាំ ជនជាតិខ្មែរ មានស្រុកកំណើត ភូមិស្វាយផ្អែម ឃុំបឹងសាលាខាងត្បូង ស្រុកកំពង់ត្រាច ខេត្តកំពត។

ក្នុងហេតុការណ៍អគ្គិភ័យខាងលើនេះ ពុំបណ្តាលឲ្យមានអ្នករងរបួសនោះទេ ខណៈសម្ភារៈក្នុងផ្ទះត្រូវឆេះខូតខាតទាំងស្រុង។

សមត្ថកិច្ច បានបញ្ជាក់បន្ថែមថា ក្នុងករណីអគ្គិភ័យនេះ កម្លាំងការិយាល័យបង្ការពន្លត់អគ្គិភ័យរបស់ស្នងការដ្ឋាន នគរបាលខេត្តព្រះសីហនុ បានចេញរថយន្តពន្លត់អគ្គិភ័យចំនួន២គ្រឿង និងបានប្រើប្រាស់ទឹកអស់ចំនួន១ឡាន ទើបគ្រប់គ្រងពន្លត់បានទាំងស្រុង នៅព្រឹកថ្ងៃដដែល ចំណែកឯមូលហេតុបង្កឡើងនៅមិនទាន់បានដឹងនៅឡើយ៕