(កំពង់ស្ពឺ)៖ លោក នរ រតន:វឌ្ឍនោ រដ្ឋលេខាធិការក្រសួងធម្មការ និង សាសនា នៅថ្ងៃទី២៧ សីហា ឆ្នាំ ២០១៦នេះ បានដឹកនាំ មន្ត្រីសង្ឃ សាលាគណ សាលាអនុគណ ខេត្តកំពង់ស្ពឺ ចុះចែកអំណោយ សម្ភារមួយចំនួនធំ និងថវិកា ជិត បីលានរៀល ជូនទៅដល់មជ្ឍមណ្ឌលកុមារកំព្រា ឃុំត្រែងត្រយឹង ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ ដើម្បីជួយសម្រាលទុក្ខ លំបាក ក្នុងការរស់នៅរបស់មជ្ឍមណ្ឌល់មួយនេះ។
លោករដ្ឋលេខាធិការ បានផ្តាំផ្ញើការសួរសុខទុក្ខពីលោករដ្ឋមន្រ្តីក្រសួងធម្មតា និងសាសនា ហើយបានចាត់ឲ្យក្រុមការងារ យកអំណោយមកចែកជូន ដើម្បីចូលរួមកាត់បន្ថយការលំបាកមួយចំនួនផងដែរ៕