(ភ្នំពេញ)៖ នៅប៉ុន្មានឆ្នាំចុងក្រោយនេះ ពិភពលោកខាងក្រៅមានភាពតានតឹងច្រើន រួមមានសង្រ្គាមរវាងរុស្ស៉ី និងអ៊ុយក្រែនផង ក្រោយមក ក៏ចូលដល់តំបន់មជ្ឈឹមបូព៌ា រវាងអ៉ីស្រាអែល និងប៉ាឡេស្ទីនទៀត ហើយឥលូវនេះអ្នកតាមដានព្រឹត្តិការណ៍នយោបាយពិភពលោក ក៏កំពុងបន្តពិនិត្យមើលសភាពការនៅតៃវ៉ាន់ទៀត ដែលក្រោយការបោះឆ្នោតនៅតៃវ៉ាន់ យើងក៏ឃើញថា មានភាពតានតឹងកាន់តែខ្លាំងឡើង។

«តើក្រោយការបោះឆ្នោតជ្រើសរើសមេដឹកនាំថ្មី តៃវ៉ាន់អាចផ្ទុះសង្រ្គាមដែរ ឬទេ?» នេះគឺជាប្រធានបទ Fresh Talk សប្តាហ៍នេះ ដោយមានការចូលរួមពិភាក្សាដោយវាគ្មិន២រូប រួមមាន៖

១៖ លោក ម៉ារ យ៉ារិទ្ធិ អ្នកតាមដានព្រឹត្តិការណ៍នយោបាយពិភពលោក
២៖ លោក ពុយ គា ប្រធានក្លឹបអ្នកកាសែតកម្ពុជា និងជាអ្នកតាមដានព្រឹត្តការណ៍សំខាន់ៗលើពិភពលោក

ដើម្បីជម្រាបច្បាស់ សូមរង់ទស្សនាកិច្ចពិភាក្សា Fresh Talk តាមទូរទស្សន៍ និងបណ្តាញនានារបស់ Fresh News នៅម៉ោង៦៖០០ល្ងាច ថ្ងៃសៅរ៍ ទី២០ ខែមករា ឆ្នាំ២០២៤នេះ៕