(ក្រចេះ)៖ បុរសអ្នកនេសាទម្នាក់ត្រូវខ្មាន់កាំភ្លើង មិនស្គាល់មុខបាញ់ ឲ្យរងរបួសត្រង់ត្រគៀគ នៅវេលាម៉ោង១១៖៣០ថ្ងៃត្រង់ថ្ងៃទី២៦ ខែសីហា ឆ្នាំ២០១៦នេះ នៅកណ្ដាលទន្លេ ត្រង់ចំណុចអន្លង់ត្រឡោក ស្ថិតក្នុងភូមិប្រពន្ធតាជា ឃុំអូរគ្រៀង ស្រុកសំបូរ ខេត្តច្រេះ។
ជនរងគ្រោះខាងលើ បានរៀបរាប់ឲ្យដឹងថាខ្លួន ឈ្មោះ ជីវ ឃឹមសុខខន អាយុអាយុ២៤ឆ្នាំ រស់នៅភូមិកំពង់រទេះ ឃុំបឹងចារ ស្រុកសំបូរ ខេត្តក្រចេះ។
មុនពេលកើតហេតុ ជនរងគ្រោះបានទៅលើកលប មានគ្នាពីនាក់ ពេលលើកលបហើយខ្លួនក៏ បានបើកទូកត្រឡប់មកវិញដល់ចំណុចកើតហេតុ ជនរងគ្រោះ បានបើកទូកទទឹមនិងទូក មួយទៀតមានគ្នាពីរដែរចំងាយពីគ្នា ប្រហែលពី៣០ទៅ៤០ម៉ែត្រ ពុំស្គាល់អ្នកទាំងនោះទេ។
ពេលកំពុងបើកទូកស្រាប់តែទូកម្ខាងទៀតអ្នកអង្គុយ ចំកណ្ដាលទូកលើកកាំភ្លើង អាការស្វាយ បទបាញ់រះមកលើទូក របស់ខ្លួនចំនួន៧គ្រាប់បណ្ដាល ឲ្យត្រូវចំត្រគៀគហើយខ្លួនក៏បានឈប់ទូក ដេកក្នុងទូកហើយរួមដំណើរជាមួយ គាត់ម្នាក់ទៀតជាអ្នកបើកទូក បានដឹកយកគាត់មកភូមិ ដើម្បីទៅព្យាបាល ចំណែកទូកម្ខាងទៀត ជាខ្មាន់កាំភ្លើង បានបើកទូកត្រឡប់ឡើងលើវិញ គឺសំដៅទៅភូមិវិញ។
ក្នុងករណីនេះ លោក ណយសីុ ថាច អធិការងស្រុកសំបូរទទួលកាងារព្រហ្មទណ្ឌ បានឲ្យដឹងថា នៅព្រឹកថ្ងៃទី២៧នេះ លោកកំពុងនាំកំលាំងនៅកណ្ដាលទន្លេដើម្បីស៊ើបអង្កេតតែមិនទាន់មានដំរុយនៅឡើយទេហើយកំពុងស្រាវជ្រាវដើម្បីចាប់ខ្លួនជនល្មើស មកផន្ទាទោសតាមច្បាប់។
សូមបញ្ជាក់ថា បច្ចប្បន្នជនរងគ្រោះកំពុងសំរាកព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្តក្រចេះ៕