(ភ្នំពេញ)៖ ឧបាសិកា ឡុង សារ៉ាត់ ដែលត្រូវជាម្តាយបង្កើតរបស់លោកបណ្ឌិត ម៉ៅ ហាវណ្ណាល់ រដ្ឋមន្ត្រីទទួលបន្ទុក រដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល បានទទួលមរណភាពនៅថ្ងៃសុក្រ ៩កើត ខែបុស្ស ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី១៩ ខែមករា ឆ្នាំ២០២៤ វេលាម៉ោង៨:៤៤នាទីយប់ ក្នុងជន្មាយុ៩០ឆ្នាំ ដោយជរាពាធ។ នេះបើតាមសេចក្តីជូនដំណឹងរបស់ រដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៉ីវិល។

សពឧបាសិកា ឡុង សារ៉ាត់ ត្រូវបានកម្កល់ទុកនៅ វត្តលង្កាព្រះកុសុមារាម (ហៅវត្តលង្កា) ដែលស្ថិតនៅទិសនិរតីនៃវិមានឯករាជ្យ វិថីព្រះសីហនុ និងផ្លូវលេខ៥១ សង្កាត់បឹងកេងកងទី១ ខណ្ឌចំការមន រាជធានីភ្នំពេញ ដើម្បីប្រារព្ធពិធីបុណ្យតាមប្រពៃណីព្រះពុទ្ធសាសនា។

ដំណឹងនេះចាត់ទុកជាសេចក្តីគោរពអញ្ជើញដល់ សម្តេច ទ្រង់ ឯកឧត្តម លោកជំទាវ អ្នកអង្គម្ចាស់ លោក លោកស្រី អ្នកនាងកញ្ញា និងញាតិមិត្តជិតឆ្ងាយនៃសព ដើម្បីចូលរួមក្នុងការរំលែកទុក្ខដ៏ក្រៀមក្រំនេះ ជាមួយក្រុមគ្រួសារនៃសពឱ្យបានអធឹកអម៕