(ភ្នំពេញ)៖ ក្រសួងពាណិជ្ជកម្ម បានចេញសេចក្ដីជូនដំណឹង ពីការបន្តសុពលភាពទទួលស្គាល់សិទ្ធិនាំចូល និងចែកចាយផ្តាច់មុខពីក្រុមហ៊ុន TOYOTA MOTOR CORPORATION  លើយានយន្ត និងគ្រឿងបន្លាស់ម៉ាក «ALPHARD» នៅកម្ពុជា។

ក្រសួងពាណិជ្ជកម្ម បានឯកភាពបន្តសុពលភាព តាមរយៈលិខិតកត់ត្រាទទួលស្គាល់សិទ្ធិនាំចូល និងចែកចាយផ្តាច់មុខ លេខ០០៨៦  ចុះថ្ងៃទី១០ ខែមករា ឆ្នាំ២០២៤។ តាមរយៈលិខិតកត់ត្រា និងតម្កល់សិទ្ធិផ្តាច់មុខនេះ ក្រុមហ៊ុន តូយ៉ូតា (ខេមបូឌា) ជាអ្នកទទួលបានសិទ្ធិផ្តាច់មុខស្របច្បាប់តែមួយគត់ ក្នុងការនាំចូល និងចែកចាយផលិតផល ដែលមានពាក់ម៉ាកខាងលើ នៅទូទាំងប្រទេសកម្ពុជា។

សម្រាប់ព័ត៌មានលម្អិត សូមអានសេចក្ដីជូនដំណឹង របស់ក្រសួងពាណិជ្ជខាងក្រោម៖