(ភ្នំពេញ)៖ នៅថ្ងៃទី១៩ ខែមករា ឆ្នាំ២០២៤ ក្រសួងរ៉ែថាមពល ចេញប្រកាសលទ្ធផលស្តីពីកិច្ចសហប្រតិបត្តិការថាមពលកម្ពុជា-បារាំង ក្នុងអំឡុងដំណើរទស្សនកិច្ចផ្លូវការរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត នៅសាធារណរដ្ឋបារាំង។

នៅក្នុងសេចក្តីប្រកាសបានគូសបញ្ជាក់ថា ក្រសួងរ៉ែ និងថាមពល ជាមួយក្រុមហ៊ុនសាធារណៈ និងឯកជន របស់បារាំង បានចុះហត្ថលេខាលើអនុស្សរណៈយោគយល់គ្នា (MOU) ចំនួន០៣ រួមមាន៖

១៖ អនុស្សរណៈយោគយល់គ្នារវាងក្រសួងរ៉ែ និងថាមពល ជាមួយក្រុមហ៊ុន Hydrogène de France SA ស្តីពីការសិក្សាសមិទ្ធិលទ្ធភាព និងអភិវឌ្ឍន៍គម្រោង អ៉ីដ្រូសែនទំហំ ១០មេហ្កាវ៉ាត់ សម្រាប់វិស័យអគ្គិសនី នៅព្រះរាជាណាចក្រកម្ពុជា (Feasibility Study and Development of a 10 MW Hydrogen Project for Power Sector in the Kingdom of Cambodia)

២៖ អនុស្សរណៈយោគយល់គ្នារវាងក្រសួងរ៉ែ និងថាមពល ជាមួយក្រុមហ៊ុន Electricité de France SA ស្តីពីការ កំណត់អត្តសញ្ញាណកម្ម និងអភិវឌ្ឍន៍គម្រោងថាមពលបូមទឹកស្តុកទុក នៅព្រះរាជាណាចក្រកម្ពុជា (Identification
and Development of a Pumped Energy Storage Project in the Kingdom of Cambodia)

៣៖ អនុស្សរណៈយោគយល់គ្នារវាងក្រសួងរ៉ែ និងថាមពល ជាមួយក្រុមហ៊ុន VINCI Construction Grands Projets និងក្រុមហ៊ុន Sage Engineering ស្តីពីការសិក្សាសមិទ្ធិលទ្ធភាពគម្រោងបំប្លែងសំរាមរបស់លំនៅដ្ឋានទៅជាអគ្គិសនី សម្រាប់បញ្ចូលទៅក្នុងខ្សែសង្វាក់នៃការគ្រប់គ្រងសំរាមនៅក្នុងរាជធានីភ្នំពេញ នៅព្រះរាជាណាចក្រកម្ពុជា (Feasibility Study for a Household Waste Incinerator Project (WTE) Integrated into the Waste Management Value Chain in Phnom Penh, Kingdom of Cambodia)

តាមរយៈការពង្រីកបន្ថែមនៃកិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍វិស័យថាមពលរវាងកម្ពុជា និងបារាំងនេះ នឹងបន្ត ជំរុញការអភិវឌ្ឍថាមពលកកើតឡើងវិញ និងការងារប្រសិទ្ធភាពថាមពល ដែលប្រទេសទាំងពីរបាននិងកំពុងរួមគ្ន អនុវត្ត ហើយជាការតម្រង់ទិសឆ្ពោះទៅរកការបង្កើនល្បឿនអន្តរកាលថាមពល ទាំងនៅកម្ពុជានិងនៅក្នុងតំបន់ ក៏ដូច ជាចូលរួមជាមួយសកលលោក ក្នុងគោលដៅដើម្បីធ្វើយ៉ាងណាឱ្យការអភិវឌ្ឍអន្តរកាលថាមពលមានកាលធ្ងន់ មាន ស្ថិរភាព មានថ្លៃសមរម្យ ជឿទុកចិត្តបាន និងធានាបាននូវសន្តិសុខថាមពលសម្រាប់ប្រទេស ព្រមទាំងមានចីរភាព សម្រាប់បរិស្ថាន៕