(ភ្នំពេញ)៖ លោកស្រី ឆាយ ស៊ីវលីន ប្រធានសមាគមទេសចរណ៍កម្ពុជា បានលើកទឹកចិត្ដដល់ក្រុមហ៊ុនទេសចរណ៍ និងទីភ្នាក់ងារទេសចរណ៍ទាំងអស់ ត្រូវមានយុទ្ធសាស្ដ្រ និងចេះចាប់យកទីផ្សារពីភ្ញៀវទេសចរគ្រប់ជាតិសាសន៍ កុំចាប់តែភ្ញៀវទេសចរប្រទេសតែមួយ។

ការលើកទឹកចិត្ដបែបនេះ របស់ប្រធានសមាគមទេសចរណ៍កម្ពុជា ធ្វើឡើងក្នុងឱកាសដែលលោកស្រី អញ្ជើញចូលរួមក្នុងកិច្ចពិភាក្សា លើប្រធានបទ៖ «សក្ដានុពល នៃកំណើនទេសចរណ៍កម្ពុជា នៅឆ្នាំ២០២៤» ក្នុងកម្មវិធី FRESH BUSINESS។

លោកស្រី ឆាយ ស៊ីវលីន បានបញ្ជាក់យ៉ាងដូច្នេះថា «ក្រុមហ៊ុនទេសចរណ៍ និងទីភ្នាក់ងារទេសចរណ៍នីមួយៗ មានទីផ្សាររៀងៗខ្លួន អ្នកខ្លះជំនាញទីផ្សារចិន ចាប់តែចិន និងអ្នកជំនាញទីផ្សារជប៉ុន ចាប់តែជប៉ុន អត់ចេះធ្វើទីផ្សារផ្សេងៗ [...] ដូច្នេះត្រូវមានយុទ្ធសាស្ដ្រ ក្នុងការទាញប្រយោជន៍ពីគ្រប់ជាតិសាសន៍»

សូមស្តាប់ការលើកឡើងរបស់លោកស្រី ឆាយ ស៉ីវលីន ដូចខាងក្រោម៖