(ភ្នំពេញ)៖ លោកស្រី ឆាយ ស៊ីវលីន ប្រធានសមាគមទេសចរណ៍កម្ពុជា បានប្រាប់អំពីមូលហេតុ ដែលភ្ញៀវទេសចរចូលមកកម្ពុជាភាគច្រើន គឺចូលតាមប្រទេសថៃ និងប្រទេសវៀតណាម ដោយសារតែកម្ពុជា អត់មានយន្ដហោះហោះហើរត្រង់ៗ ទៅកាន់ប្រទេសធំៗទាំងនោះ។

ការលើកឡើងបែបនេះ របស់ប្រធានសមាគមទេសចរណ៍កម្ពុជា ធ្វើឡើងក្នុងឱកាសដែលលោកស្រី អញ្ជើញចូលរួមក្នុងកិច្ចពិភាក្សា លើប្រធានបទ៖ «សក្ដានុពល នៃកំណើនទេសចរណ៍កម្ពុជា នៅឆ្នាំ២០២៤» ក្នុងកម្មវិធី FRESH BUSINESS។

លោកស្រី ឆាយ ស៊ីវលីន បានបញ្ជាក់យ៉ាងដូច្នេះថា «ភ្ញៀវទេសចរ មកតាមរយៈថៃ និងវៀតណាម មានប្រមាណជា៥០ភាគរយ ដោយសារតែយើង មានការប្រឈមមួយ គឺយើងអត់មានយន្ដហោះ ហោះហើរត្រង់ ទៅកាន់ប្រទេសធំៗទាំងអស់នោះ ជាហេតុធ្វើឲ្យប្រទេសជិតខាង មានបៀបជាងយើង»

សូមស្តាប់ការលើកឡើងរបស់លោកស្រី ឆាយ ស៉ីវលីន៖