(ភ្នំពេញ)៖ អាជ្ញាធរខណ្ឌ៧មករា រៀបចំពិធីសំណេះសំណាល ជាមួយប្រធាន អនុប្រធាន សមាជិក គណៈកម្មការសាខាបក្សភូមិ រួមជាមួយក្រុមការងារយុវជនខណ្ឌ សង្កាត់ និងភូមិ ក្រោមអធិបតីភាព លោក គាត ឈន់ ឧបនាយករដ្ឋមន្រ្តី និងលោក សាយ សំអាល់ រដ្ឋមន្រ្តីក្រសួងបរិស្ថាន នៅថ្ងៃទី២៧ ខែសីហា ឆ្នាំ២០១៦នេះ។
ពិធីនេះបានធ្វើឡើងក្នុងគោលបំណង ពង្រឹងកិច្ចប្រតិបតិ្តការងារ រវាងយុវជន និងគណៈកម្មការសាខាបក្ស សង្កាត់ និងភូមិ ខណៈដែលប្រជាជនទូទាំង ប្រទេសកំពុងត្រៀមខ្លួន ចូលរួមក្នុងការចុះឈ្មោះបោះឆ្នោតជាថ្មី។
តាមការគ្រោងទុករបស់ គណៈកម្មការធិការជាតិរៀបចំការបោះឆ្នោត (គជប) ដែលការងារកំពុងក្លាយជាបន្ទុក ទៅដល់អាជ្ញាធរមូលដ្ឋាន ឃុំ សង្កាត់ ភូមិរបស់យើងយ៉ាងពិតប្រាកដ ហើយដើម្បីជួយសម្រាលបន្ទុកនេះ ក្រុមការងារយុវជននៅតាមសង្កាត់ ភូមិ ត្រូវឲ្យគណបក្សប្រជាជនយើង រៀបចំចងក្រង និងចាត់ចែងបង្កើតឡើង តាមរយៈការបោះបោះឆ្នោត របស់ក្រុមយុវជន តាមអង្គភាពនីមួយៗផ្ទាល់។