(បាត់ដំបង)៖ ក្រុមការងារអនុសាខាកាកបាទក្រហមកម្ពុជាស្រុកបាណន់ ដឹកនាំដោយលោក ស្រេង សុខា អភិបាលស្រុកបាណន់ និងជាប្រធានគណៈកម្មាធិការអនុសាខាកាកបាទក្រហមកម្ពុជាស្រុក និងសហការី នៅថ្ងៃទី១៨ ខែមករា ឆ្នាំ២០២៤ បាននាំយកអំណោយមនុស្សធម៌របស់សប្បុរសជនតាមរយៈអនុសាខាស្រុក ផ្តល់ជូនប្រជាពលរដ្ឋទីទ័លក្រ ជនចាស់ជរា និងស្ដ្រីកូនតូចមានជីវភាពខ្វះខាតចំនួន ២ គ្រួសារ រស់នៅភូមិ អន្លង់តាម៉ី ឃុំឈើទាល ស្រុកបាណន់ ខេត្តបាត់ដំបង។

ក្នុងឱកាសជួបសំណេះសំណាលជាមួយប្រជាពលរដ្ឋ ក្រុមការងារអនុសាខាស្រុក បានសម្តែងនូវក្តីសោមនស្សរីករាយ និងពាំនាំនូវការផ្តាំផ្ញើសួរសុខទុក្ខ ក្តីនឹករលឹកពីសំណាក់ លោក សុខ លូ អភិបាលខេត្ត និងជាប្រធានគណៈកម្មាធិការសាខា ជាពិសេសសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដែលជានិច្ចកាល សម្តេចតែងតែគិតគូរពីសុខទុក្ខរបស់បងប្អូនប្រជាពលរដ្ឋជួបការលំបាក អ្នកមានជំងឺ ជនងាយរងគ្រោះ និងជនរងគ្រោះ ដោយគ្រោះមហន្តរាយផ្សេងៗ ដោយមិនប្រកាន់រើសអើងវណ្ណៈ ជាតិសាសន៍ ពណ៌សម្បុរ ឬនិន្នាការនយោបាយអ្វីឡើយ។

សូមបញ្ជាក់ដែរថា អំណោយដែលបានចែកជូនប្រជាពលរដ្ឋ ក្នុងមួយគ្រួសារទទួលបាន៖អង្ករ ២៥ គីឡូក្រាម ,មី ០១កេស, ទឹកស៊ីអ៊ីវ១យូរ, ទឹកត្រី ០១ យូរ,ត្រីខ១យូរ និងថវិកាចំនួន៕