(ក្រចេះ)៖ ក្រោយឃើញមានការទន្ទ្រានកាន់កាប់ដីទួលសុវត្ថិភាព ទួលតាឃីន ពីប្រជាពលរដ្ឋមួយចំនួនដើម្បីយកធ្វើជាកម្មសិទ្ធិ រដ្ឋបាលខេត្តក្រចេះសេចក្តីប្រកាសថា ដីទួលសុវត្ថិភាព ទួលតាឃីន ស្ថិតនៅភូមិព្រែកកូវ ឃុំបុសលាវ ស្រុកចិត្របុរី ខេត្តក្រចេះ គឺជាដីរបស់រដ្ឋ សម្រាប់រក្សាទុកជូនប្រជាពលរដ្ឋក្នុងឃុំបុសលាវ ប្រើប្រាស់ជាសាធារណៈ នៅពេលមានទឹកជំនន់ ដើម្បីស្នាក់នៅជាបណ្ដោះអាសន្ន ជម្លៀសសត្វ ពាហនៈ គោ ក្របី និងសម្ភារ ផ្សេងៗ ដោយមិនអនុញ្ញាតឱ្យមានការកាន់កាប់ជាកម្មសិទ្ធិឯកជនឡើយ៕

ខាងក្រោយនេះជាសេចក្តីប្រកាសព័ត៌មានរបស់រដ្ឋបាលខេត្តក្រចេះ ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាននៅរសៀលថ្ងៃទី១៩ ខែមករា ឆ្នាំ២០២៤នេះ៖