(កំពង់ឆ្នាំង)៖ លោក ឡុច វណ្ណារ៉ា សមាជិកអចិន្ត្រៃយ៍គណបក្សប្រជាជនខេត្តកំពង់ឆ្នាំង លោក សាន់ យូ សមាជិកអចិន្ត្រៃយ៍គណបក្សខេត្ត និងជាតំណាងលោក ស៊ុន សុវណ្ណរិទ្ធ ប្រធានគណបក្សប្រជាជនខេត្តកំពង់ឆ្នាំង នៅព្រឹកថ្ងៃទី១៨ ខែមករា ឆ្នាំ២០២៤ បានរៀបចំពិធីបោះឆ្នោតស្ទាបស្ទង់ការជ្រើសរើសបេក្ខជនក្រុមប្រឹក្សា ស្រុកកំពង់លែង ដើម្បីដំណើរការនៃការបោះឆ្នោ តជ្រើសរើសក្រុមប្រឹក្សា ខេត្ត ក្រុង ស្រុក ខណ្ឌ និងរាជធានី សម្រាប់អាណត្តិទី៤ ឆ្នាំ២០២៤នាពេលខាងមុខ។

ក្នុងពិធីនោះក៏មានការចូលរួមពីលោកប្រធានគណបក្សប្រជាជនស្រុកកំពង់លែង លោក យ៉ែម លក្ខិណា អនុប្រធានគណបក្សស្រុក រួមទាំងអស់លោក លោកស្រី មេឃុំ និងសមាជិកក្រុមប្រឹក្សាឃុំទាំង៩ និងបេក្ខជនដែលត្រូវឈរឈ្មោះក្នុងការ បោះឆ្នោតនាពេលខាងមុខនេះផងដែរ។

លោក ឡុច សុវណ្ណារ៉ា បានឱ្យដឹងថា ក្រុមការងារគណបក្សប្រជាជនកម្ពុជាស្រុកកំពង់លែង បានរៀបចំការបោះឆ្នោតស្ទង់មតិសម្រាប់ត្រៀមការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ក្រុង ស្រុក ខណ្ឌ រាជធានី និងខេត្តនាពេលខាងមុខនេះ ដោយឡែកស្រុកកំពង់លែង ក៏មានការការៀបចំបោះឆ្នោតស្ទាបស្ទង់មតិដែលបានប្រព្រឹត្តទៅយ៉ាងល្អប្រសើរ។

លោកបានថ្លែងបញ្ជាក់ឲ្យដឹងទៀតថា ចំពោះបេក្ខជនឈរឈ្មោះបោះឆ្នោត គឺគណបក្សប្រជាជនបានរៀបចំសមាសភាពសម្រាប់ការបោះឆ្នោតក្រុមប្រឹក្សាស្រុក ខណ្ឌ រាជធានី និងខេត្ត ខាងមុខនេះគឺភាគច្រើនសមាសភាពឈរឈ្មោះ ជាយុវជនដែលបានជ្រើសចេញពីក្នុងមូលដ្ឋាន ដើម្បីបង្កការងាយស្រួលក្នុងការគ្រប់គ្រងក្នុងមូលដ្ឋានរបស់ខ្លួន។

ចំពោះការជ្រើសរើសសមាសភាពបេក្ខជនឈរឈ្មោះសម្រាប់ការបោះឆ្នោតក្រុមប្រឹក្សា ស្រុក ខណ្ឌ រាជធានី និងខេត្ត ខាងមុខនេះ បើតាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់សម្ដេចតេជោ ហ៊ុន សែន ការជ្រើសរើសបេក្ខជនឈរឈ្មោះ គឺត្រូវតែជ្រើសរើសជាយុវជនយ៉ាងតិចមួយភាគ៣ ដើម្បីឈរឈ្មោះជាបេក្ខជនសម្រាប់ការបោះឆ្នោត ហើយយុវជនដែលត្រូវជ្រើសរើសឲ្យឈរឈ្មោះទាំងអស់នោះ គឺត្រូវជ្រើសរើសយុវជននៅក្នុងមូលដ្ឋានសម្រាប់គ្រប់គ្រងមូលដ្ឋានរបស់ខ្លួន ប្រសិនបើអាចជ្រើសរើសសមាសភាពជាយុវជនឈរឈ្មោះបានរហូតដល់៥០ភាគរយ ក៏សម្ដេចលោកនិងស្វាគមន៍ផងដែរ៕