(ក្រចេះ)៖ លោក គង់ គឹមនី អភិបាលរងខេត្តក្រចេះបានអញ្ជើញជាអធិបតីប្រកាសទទួលស្គាល់ឃុំកោះតាស៊ុយ ស្ថិតក្នុងស្រុកព្រែកប្រសព្វ ដែលជាឃុំជ័យលាភីទី២ បញ្ចប់ការបន្ទោបង់ពាសវាលពាសកាល (ODF) ក្នុងបណ្តាឃុំនៅក្នុងខេត្តក្រចេះ។

ពិធីនេះដែរបានធ្វើឡើងនៅថ្ងៃទី១៨ ខែមករា ឆ្នាំ២០២៤ ដោយមានការចូលរួមពីអង្កការដៃគូរ World Vision និងមន្ទីរអភិវឌ្ឍន៍ជនបទផងដែរ។

តាមការបញ្ជាក់ពីជំបប់ឃុំ នៃកោះតាស៊ុយ បានឲ្យដឹងថា ឃុំកោះតាស៊ុយ ជាឃុំមួយក្នុងចំណោមឃុំទាំង៨ នៅក្នុងស្រុកព្រែកប្រសព្វ ស្ថិតនៅកណ្តាលទឹកទន្លេមេគង្គ មានផ្ទៃដីសរុបចំនួន ២,៣២៧ហិចតា ផ្ទៃដីបង្កបង្កើនផលមានចំនួន ៩៩៥,៧០ហិចតា ប្រជាពលរដ្ឋប្រមាណ ៩៥%ប្រកបរបរកសិកម្ម និងចិញ្ចឹមសត្វ ជាមុខរបរចំបង ហើយគ្រួសារសរុបមាន ៣៣០គ្រួសារ ក្នុងនោះខ្នងផ្ទះមានបង្គន់ប្រើប្រាស់ផ្ទាល់ខ្លួនសរុប ២៥៣ខ្នង គិតជាភាគរយ ៩២,៣៣% ។

នាឱកាសនោះដែរលោក គង់ គឹមនី បានកោតសរសើរ និងវាយតម្លៃខ្ពស់ដល់មន្ទីរពាក់ព័ន្ធជុំវិញខេត្ត-រដ្ឋបាលស្រុក-អង្គការក្រៅរដ្ឋាភិបាល និងដៃគូអភិវឌ្ឍន៍នានា ដែលបានខិតខំប្រឹងប្រែងបំពេញតួនាទីក្នុងដែនសមត្ថកិច្ចរៀងៗខ្លួនក្នុងវិស័យទឹកស្អាត និងអនាម័យជនបទ ដែលបានសម្រេចនូវឃុំកោះតាស៊ុយ ជាឃុំបញ្ចប់ការបន្ទោរបង់ពាសវាលពាក្យកាល(ODF)ទាំងស្រុងនៅថ្ងៃនេះ ។

បើយោងផែនការសកម្មភាពខេត្តជំហានទី២ នេះ ខេត្តក្រចេះត្រូវសម្រេចឲ្យបាននូវសូចនាករទឹកស្អាត និងអនាម័យពេញលេញនៅឆ្នាំ២០២៥ មានន័យថាប្រជាពលរដ្ឋគ្រប់រូបនៅសហគមន៍ជនបទ រួមទាំងអ្នកកំពុងរស់នៅក្នុងតំបន់បរិស្ថានប្រឈម តំបន់ដែលមានសារធាតុអាសេនិច ត្រូវទទួលសេវាផ្គត់ផ្គង់ទឹកស្អាត និងអនាម័យប្រកបដោយសុវត្ថិភាពសមធម៌និងមាននិរន្តរភាព ។

លោក គង់ គឹមនី បន្តថា ដើម្បីសម្រេចបាននូវចក្ខុវិស័យដ៏ខ្លីខាងមុខនេះក្រុមការងារបច្ចេកទេសថ្នាក់ខេត្ត ត្រូវពង្រឹងការអភិវឌ្ឍន៍សមត្ថភាព និងធនធានមនុស្សក្នុងស្ថាប័នឲ្យបានរឹងមាំ, វិនិយោគបន្ថែមលើហេដ្ឋារចនាសម្ព័ន្ធរូបវ័ន និងសេវាសាធារណៈក្នុងវិស័យទឹកស្អាត និងអនាម័យ, លើកកម្ពស់សុខភាពការអប់រំ លក្ខខណ្ឌនៃការរស់នៅតាមជនបទ, ពង្រឹងនូវកិច្ចសហប្រតិបត្តិការណ៍ រួមទាំងយន្តការតាមដានត្រួតពិនិត្យ ក្នុងក្របខ័ណ្ឌវិស័យទឹកស្អាត និងអនាម័យតាមប្រព័ន្ធឌីជីថល ស្របតាមយុទ្ធសាស្ត្របញ្ចកោណថ្មីសម្រាប់អាណត្តិទី៧នេះ ដែលមានសម្ដេចមហាបបរធិបតីហ៊ុនម៉ាណែតជានាយករដ្ឋមន្ត្រីលោកបានផ្ដោតការយកចិត្តទុកដាក់ខ្លាំងលើប្រព័ន្ធឌីជីថលនេះ ។

លោក គង់ គឹមនី បន្ថែមថា នៅពេលនេះយើងសម្រេចបានការបញ្ចប់ការបន្ទោរបង់ពាសវាលពាសកាលអូឌីអេស នៅឃុំកាស៊ុយ និងបន្តសម្រេចឲ្យបានឃុំបញ្ចប់ការអន្ទោបង់ពីវាពាក្យកាលនៅស្រុកព្រែកសព្វទាំងមូលនៅចុងឆ្នាំ២០២៤ គ្រប់ឃុំទាំងអស់ផងដែរ៕