(ភ្នំពេញ)៖ សម្ដេចមហាបវធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានចេញអនុក្រឹត្យ សម្រេចដកហូតឋានន្ដរស័ក្ដិថ្នាក់ វរសេនីយ៍ឯក ពីវរសេនីយ៍ឯក សុខ សុភាព អន្ដរលេខ៦៤៤៣៥ នាយនគរបាលជាន់ខ្ពស់ ក្របខ័ណ្ឌមន្ដ្រីនគរបាលជាតិកម្ពុជា នៃក្រសួងមហាផ្ទៃ។ នេះបេីតាមអនុក្រឹត្យសម្រេច ដែលបណ្ដាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី១៩ ខែមករា ឆ្នាំ២០២៤។

សូមជម្រាបថា វរសេនីយ៍ឯក សុខ សុភាព មានតួរនាទីជាស្នងការរងខេត្ដព្រះសីហនុ។

ខាងក្រោមនេះ ជាអនុក្រឹត្យសម្រេចរបស់សម្ដេចធិបតី ហ៊ុន ម៉ាណែត៖