(ភ្នំពេញ)៖ ព្រះគ្រូវីរិយធីរោ សុទ្ធ ឆៃយ៉ា នៅថ្ងៃទី១៨ ខែមករា ឆ្នាំ២០២៤ បានដឹកនាំព្រះសង្ឃវត្តសាមគ្គីរង្សី ចូលក្រាបង្គំគាល់ សួរសុខទុក្ខ និងថ្វាយព្រះពរចំពោះ សម្ដេចព្រះអគ្គមហាសង្ឃរាជាធិបតីកិត្តិឧទ្ទេសបណ្ឌិត ទេព វង្ស សម្ដេចព្រះមហាសង្ឃរាជ នៃព្រះរាជាណាចក្រកម្ពុជា ដែលសម្ដេចជាអម្ចាស់កំពុងសម្រាកព្យាបាលព្រះសុខភាព នៅមន្ទីរពេទ្យកាល់ម៉ែត។

ឆ្លៀតក្នុងឱកាសនោះផងដែរ ព្រះគ្រូវីរិយធីរោ សុទ្ធឆៃយ៉ា បានថ្វាយព្រះស័ព្ទសាធុការពរ គ្រប់ប្រការចំពោះ សម្ដេចព្រះអគ្គមហាសង្ឃរាជជាអង្គម្ចាស់, ព្រោះជាថ្ងៃដ៏ពិសេសពិសាលរបស់សម្ដេចព្រះអគ្គមហាសង្ឃរាជ គឺថ្ងៃបុណ្យចម្រើនអាយុវឌ្ឍនៈមង្គល គម្រប់ព្រះជន្ម ៩៣វស្សាយាងចូល ៩៤ព្រះវស្សា៕