(ភ្នំពេញ)៖ ការបង្ក្រាបគ្រឿងញៀនទូទាំងប្រទេស នៅថ្ងៃទី១៨ ខែមករា ឆ្នាំ២០២៤នេះ បានបង្ហាញថា កម្លាំងសមត្ថកិច្ចបានបង្ក្រាប១៩ករណី ឃាត់ខ្លួនជនសង្ស័យ ៤៣នាក់។

* ករណីដឹកជញ្ជូន រក្សាទុក១២ករណី ឃាត់ខ្លួន២២នាក់
* ករណីប្រើប្រាស់៥ករណី ឃាត់ខ្លួន១៧នាក់
* ⁠ករណីជួញដូរ១ករណី ឃាត់ខ្លួន១នាក់
* ⁠ករណីដាំដុះ១ករណី ឃាត់ខ្លួន៣នាក់។

លទ្ធផលអនុវត្តច្បាប់ពីថ្ងៃទី១ ខែមករា ដល់ថ្ងៃទី១៨ ខែមករា ឆ្នាំ២០២៤នេះ កម្លាំងសមត្ថកិច្ចបានបង្ក្រាបចំនួន៣៤៩ករណី ឃាត់ខ្លួន៨៧៦នាក់ (ស្រី៧១នាក់)៕