(ភ្នំពេញ)៖ ក្រុមអ្នកស្រាវជ្រាវវ័យក្មេង បានសិក្សារកឃេីញថាគ្មានការបណ្ដេញពលរដ្ឋចេញពីតំបន់អង្គរ ទៅរុនតាឯក និងពាក់ស្នែង ដោយបង្ខំពីសំណាក់រាជរដ្ឋាភិបាល ដូចអ្វីដែរ សារព័ត៌មានបរទេស និងវិទ្យុបរទេសលេីកឡេីងនោះទេ។

លោក មួង សុភ័ក្រ្ត ប្រធានក្រុមអ្នកស្រាវជ្រាវវ័យក្មេង បានលេីកឡើងអំពីការអភិវឌ្ឍនៅតំបន់រុនតាឯក និងតំបន់ពាក់ស្នែង ថាការអភិវឌ្ឍនៅក្នុងតំបន់ទាំងពីនេះគឺជារឿងដ៏ល្អមួយដែលរាជរដ្ឋាភិបាលបានធ្វេីការអភិរក្សតំបន់ទេសចរណ៍អង្គរ ឱ្យមានសោភ័ណភាពស្រស់ស្អាត ជាការទាក់ទាញភ្ញៀវទេសចរនៅក្នុងស្រុក និងក្រៅស្រុក ហេីយក៏ល្អសម្រាប់ប្រជាពលរដ្ឋដែរគាត់បានទទួលនូវកន្លែងរស់នៅស្របច្បាប់ និងល្អប្រសេីរជាមុនផងដែរ។

ប្រធានក្រុមអ្នកស្រាវជ្រាវវ័យក្មេង ក៏បានសំនូមពរទៅកាន់រដ្ឋាភិបាលឱ្យមានរោងចក្រ ដេីម្បីសម្រួលទៅដល់សេដ្ឋកិច្ចរស់នៅរបស់ប្រជាជននៅក្នុងតំបន់រុនតាឯក។៕