(ភ្នំពេញ)៖ លោក លី លឿង អាយុ៧១ឆ្នាំ សញ្ជាតិខ្មែរ កាន់អត្តសញ្ញាណប័ណ្ណ លេខ០១០០៩០៧៥២ ចុះថ្ងៃទី០៣ ខែ០៨ ឆ្នាំ២០១១ មុខរបរនៅផ្ទះ មានទីលំនៅផ្ទះលេខ បេ៥៧ ផ្លូវលេខ ៣៦៩ ក្រុមទី… ភូមិជ្រោយបាសាក់ សង្កាត់ព្រែកប្រា ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ បានបាត់លិខិតផ្ទេរសិទ្ធិកាន់កាប់ដី/ផ្ទះ ច្បាប់ដើមលេខ១៨៧/បជមច ចេញដោយអភិបាលខណ្ឌមានជ័យ ចុះថ្ងៃទី១៩ ខែ០១ ឆ្នាំ២០០៧ ចេញដោយលោក គួច ចំរើន អភិបាលខណ្ឌមានជ័យ។

ដោយលោកបានបាត់លិខិតផ្ទេរសិទ្ធិគ្រប់គ្រង និងប្រើប្រាស់ដីធ្លី ដែលមានទំហំ ១៤ម៉ែត្រ គុណ៤ម៉ែត្រ។ ខាងជើងទល់ផ្លូវតូច, ខាងកើតទល់ផ្ទះលេខ៥៨បេ, ខាងត្បូងទល់ផ្លូវធំ និងខាងលិចទល់ផ្ទះលេខ៥៦បេ។

លេខ១៨៧/បជ មច ចេញដោយ អភិបាលខណ្ឌមានជ័យ ចុះថ្ងៃទី១៩ ខែ០១ ឆ្នាំ២០០៧ មិនដឹងបាត់ទៅណារកមិនឃើញ។ បើសិនថ្ងៃក្រោយជនណារើសបានហើយយកទៅប្រើប្រាស់ក្នុងករណីណាមួយយើងខ្ញុំមិនទទួលខុសត្រូវឡើយ។

សេចក្តីដូចបានជម្រាបជូនក្នុងកម្មវត្ថុខាងលើ សូមលោកចៅសង្កាត់ មេត្តាជួយសម្រួលដោយក្តីអនុគ្រោះ។

លោកសូមធានាអះអាងថា មិនបានយកលិខិតផ្ទេរសិទ្ធិកាន់កាប់ដី/ផ្ទះ នេះទៅលក់ ឬដាក់បញ្ចាំ ទៅឱ្យបុគ្គលណាម្នាក់ឡើយ។ បើមិនពិតដូចការរៀបរាប់ខាងលើ លោកសូមទទួលខុសត្រូវចំពោះមុខច្បាប់៕