(ភ្នំពេញ)៖ លោក វង្ស វុត្ថា មេធាវី នៃក្រុមហ៊ុនមេធាវី VHP ដែលតំណាងដោយអាណត្តិឲ្យគម្រោង Condo Lacozii Tk នៅថ្ងៃទី១៨ ខែមករា ឆ្នាំ២០២៤នេះ បានចេញមកច្រានចោលចំពោះម្ចាស់គណនី Facebook ឈ្មោះ Mungkolkar និងម្ចាស់គណនី Tiktok ឈ្មោះ Juliehoeung ដែលបាននិយាយវាយប្រហារមកកាន់ គម្រោង Condo Lacozii Tk និងញុះញង់ឲ្យសាធារណៈជនមានការយល់ច្រឡំ ទាំងដែលខ្លួនមិនមែនជាម្ចាស់យូនីតណាមួយរបស់ខុនដូរនោះឡើយ។

តាមរយៈលិខិតជូនដំណឹងរបស់មេធាវី ដែលបណ្ដាញព័ត៌មាន Fresh News ទទួលបានបញ្ជាក់ថា សកម្មភាពប្រព្រឹត្តឡើងដោយក្រុមបុគ្គលខាងលើ បង្ហាញពីចេតនានិយាយបំភ្លឺខុសពីពិត ចោទប្រកាន់វាយប្រហារមកលើបុគ្គលិក មេធាវី ម្ចាស់គម្រោងផ្ទាល់ និងគម្រោងខុនដូ LA Cozii TK ក្រោមរូបភាពញុះញុងឲ្យអតិថិជន និងសាធារណជនមានការយល់ច្រឡំ និងធ្វើឲ្យប៉ះពាល់ដល់កិត្តិយស និងសេចក្តីថ្លៃថ្នូរបុគ្គលិក មេធាវី ម្ចាស់គម្រោង និងកេរ្តិ៍ឈ្មោះរបស់គម្រោងខុនដូ LA Cozii TK យ៉ាងធ្ងន់ធ្ងរនាពេលបច្ចុប្បន្ន និងក្នុងពេលអនាគត។

ក្នុងនាមមេធាវីតំណាងដោយអាណត្តិឲ្យគម្រោងខុនដូ LA Cozii TK ទាមទារឲ្យបុគ្គលឈ្មោះ ហឿង ហ៊ុយទៀង និងបក្ខពួក ធ្វើការលុបចោលនូវសារ Status ភ្ជាប់ជាមួយវីដេអូ និង Video Live ដែលបានបង្ហោះ និង Live លើបណ្ដាញសង្គមកន្លងមក និងបញ្ឈប់រាល់សកម្មភាពខាងលើជាបន្ទាន់ និងតម្រូវឲ្យក្រុមបុគ្គលនេះធ្វើការសុំទោសជាសាធារណៈ ក្នុងរយៈពេលមិនលើសពី ២៤ម៉ោង បន្ទាប់ពីថ្ងៃជូនដំណឹង។

ករណីបុគ្គលឈ្មោះ ហឿង ហ៊ុយទៀង និងបក្ខពួក មិនព្រមធ្វើតាមការតម្រូវខាងលើនោះទេ ឬមានបុគ្គលណាមួយដែលធ្វើការចែករំលែក Share Post ទាក់ទងនឹងវីដេអូរបស់ក្រុមបុគ្គលខាងលើ ភ្ជាប់ជាមួយនឹងការសរសេរសារ Status បំភ្លៃការពិតចោទប្រកាន់វាយប្រហារមកលើគម្រោងខុនដូ LA Cozii TK គណៈគ្រប់គ្រងនៃគម្រោងខុនដូ LA Cozii TK នឹងមានវិធានការតាមផ្លូវច្បាប់៕

ខាងក្រោមនេះ ជាលិខិតជូនដំណឹងរបស់ក្រុមហ៊ុនមេធាវី VHP៖