(តាកែវ)៖ កញ្ញា ធី សុវណ្ណថា អតីតអ្នកគាំទ្រគណបក្សសង្រ្គោះជាតិ បានបញ្ជាក់ឲ្យដឹងថា ខណៈកញ្ញាចុះជួបប្រជាពលរដ្ឋ នៅថ្ងៃទី២៧ ខែសីហា ឆ្នាំ២០១៦នេះ ប្រជាពលរដ្ឋ ១៦០០នាក់រស់នៅ ស្រុកព្រៃកប្បាស ខេត្តតាកែវ បានអះអាងប្រាប់កញ្ញាថា ពួកគាត់ទើបស្គាល់ចរិតអាក្រក់ របស់លោក សម រង្សី ប្រធានគណបក្សសង្រ្គោះជាតិ និងលោក កឹម សុខា អនុប្រធាន។ ប្រជាពលរដ្ឋ ១៦០០នាក់ បានបញ្ជាក់ថា ពួកគាត់ នឹងមិនបោះឆ្នោតឲ្យគណបក្ស សង្គ្រោះជាតិទៀតទេ។

កញ្ញា ធី សុវណ្ណថា បានបញ្ជាក់បែបនេះ ខណៈកញ្ញាបើកវេទិកាសាធារណៈ និងជួបសំណេះសំណាលជាមួយប្រជាបលរដ្ឋ១៦០០នាក់រស់នៅ ស្រុកព្រៃកប្បាស ខេត្តតាកែវ នៅព្រឹកថ្ងៃទី២៧ ខែសីហា ឆ្នាំ២០១៦។

Facebook Page ផ្លូវការរបស់ កញ្ញា ធី សុវណ្ណថា បានបញ្ជាក់ថា «ព្រឹកនេះ វេទិកា(ទី៣០) ស្រុកព្រៃកប្បាស ខេត្តតាកែវ ពលរដ្ឋ១៦០០នាក់ ពលរដ្ឋថា៖ ទើបស្គាល់ចរិតអាក្រក់ សម រង្សី កឹម សុខា ពួកគាត់មិនបោះឆ្នោតឲ្យបក្សសង្គ្រោះជាតិ ទៀតទេ»។

គួរបញ្ជាក់ថា កញ្ញា ធី សុវណ្ណថា នៅក្នុងរយៈពេលចុងក្រោយនេះ កញ្ញា ធី សុវណ្ណាថា បានធ្វើដំណើររៀបចំវេទិកាសាធារណជាច្រើនកន្លែង នឹងនៅតាមបណ្តា ខេត្តនានា ដោយទាញបាន​ប្រជាប្រិយភាពជាច្រើន​ ពីបណ្តាបងប្អូនប្រជាពលរដ្ឋ។ គ្រប់ពេលដែលកញ្ញា ធី សុវណ្ណថា បានជួបជួបប្រជាពលរដ្ឋកន្លងមក ឃើញថា មានប្រជាពលរដ្ឋភាគច្រើនបានបង្ហាញជំហរ មិនគាំទ្រ និងបោះឆ្នោតឲ្យគណបក្សសង្រ្គោះជាតិទៀតឡើយ ដោយសារតែប្រជាពលរដ្ឋទាំងនោះអស់ជំនឿ ចិត្តលើការដឹកនាំរបស់លោក សម រង្ស៊ី និងលោក កឹម សុខា៕