(កណ្ដាល)៖ អគ្គិភ័យកំពុងឆាបឆេះរោងចក្រយីដា ស្ថិតនៅភូមិឬស្សីស្រុក ឃុំឈើទាល ស្រុកកៀនស្វាយ ខេត្តកណ្ដាល នៅព្រឹកព្រលឹមថ្ងៃទី១៨ ខែមករា ឆ្នាំ២០២៤នេះ, នគរបាលកំពុងអន្តរាគមន៍បាញ់ទឹកពន្លត់។

នគរបាលឲ្យដឹងថា បន្ទាប់ពីទទួលបានដំណឹងភ្លាម នគរបាលផ្នែកពន្លត់អគ្គិភ័យ បានចេញឡានទៅសង្រ្គោះបាញ់ទឹកពន្លត់បន្ទាន់ផងដែរ។ រីឯមូលហេតុនៃអគ្គិភ័យនេះ នៅពុំទាន់ដឹងមូលហេតុនៅឡើយទេ៕