(ភ្នំពេញ)៖ លោកអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បានចេញនូវសេចក្តីប្រកាស លុបឈ្មោះមន្ត្រីពន្ធនាគារចំនួន៥រូប ចំណុះអគ្គនាយកដ្ឋានពន្ធនាគារ ចេញពីក្របខ័ណ្ឌក្រសួងមហាផ្ទៃ ដោយមូលហេតុប្រើប្រាស់គ្រឿងញៀន។

មន្ត្រីពន្ធនាគារដែលត្រូវលុបឈ្មោះចេញពីក្របខណ្ឌទាំង៥រូបនេះ រួមមាន៖

ទី១៖ លោកវរអគ្គានុរក្សថ្នាក់លេខ២ ផុន វណ្ណៈ អត្តលេខ០៣៣៥ អនុប្រធានការិយាល័យសន្តិសុខពន្ធនាគារនៃមណ្ឌលអប់រំកែប្រែទី១
ទី២៖ លោកវរអគ្គានុរក្សថ្នាក់លេខ៣ ហូ សុជាតិ អត្តលេខ០៣៥១ មន្ត្រីនៃមណ្ឌលអប់រំកែប្រែទី១
ទី៣៖ លោកវរអគ្គានុរក្សថ្នាក់លេខ៣ គង់ ដារ៉ា អត្តលេខ២០០៤ មន្ត្រីនៃពន្ធនាគារខេត្តកណ្តាល
ទី៤៖ លោកអនុរក្សថ្នាក់លេខ២ កេង ស៉ីឌុន អត្តលេខ៣០០៩ មន្ត្រីនៃពន្ធនាគារខេត្តកណ្តាល
និងទី៥៖ លោកអនុរក្សថ្នាក់លេខ៣ ខ្ចៅ សិរីរ័ត្ន អត្តលេខ៣០៦៣ ន្ត្រីនៃពន្ធនាគារខេត្តបន្ទាយមានជ័យ

ខាងក្រោមនេះជាការប្រកាសរបស់ ឧបនាយករដ្ឋមន្រ្តី ស សុខា៖