(ភ្នំពេញ)៖ គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា នៅព្រឹកថ្ងៃទី ២៧ ខែសីហា ឆ្នាំ ២០១៦នេះ បានបើកកម្មវិធីប្រកួតលើកទី១ ជ្រើសរើសយុវជនកម្ពុជា ដែលមានថ្វីមាត់លើសិទ្ធិមនុស្សចំនួន៣នាក់ ក្នុងក្របខ័ណ្ឌអាស៊ាន (Best Speakers on Human Rights of ASEAN) ទៅប្រកួតនៅប្រទេសម៉ាឡេស៊ី។
ការប្រកួតជ្រើសរើសនេះ មានការចូលរួមពីយុវជនចំនួន ១២នាក់ ក្នុងនោះមាន ៣នាក់មកពីសាកលវិទ្យាល័យភូមិន្នភ្នំពេញ ៣នាក់មកពីសាកលវិទ្យាល័យភូមិន្ទនីតិសាស្រ្ដ និងវិទ្យាសាស្រ្ដសេដ្ឋកិច្ច ៣នាក់មកពីសាកលវិទ្យាល័យបញ្ញសាស្រ្ដកម្ពុជា និង៣នាក់ទៀត មកពីសហការសហព័ន្ធយុវជនកម្ពុជា។
លោក កែវ រ៉េមី ប្រធានគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា បានឲ្យដឹងថា ការបង្កើតកម្មវិធីនេះឡើងក្នុងគោលបំណង បង្កើតការយល់ដឹង និងការចាប់អារម្មណ៍របស់យុវជនអាស៊ាន ទៅលើសេចក្ដីប្រកាសសិទ្ធិមនុស្ស អាស៊ាន របស់គណៈកម្មការអន្តររដ្ឋភិបាលអាស៊ាន ទទួលបន្នុកសិទ្ធិមនុស្សដែលហៅថា AICHR ដែលត្រូវបានអនុម័តជាឯកច្ឆ័ន្ធ នារាជធានីភ្នំពេញ កាលពីឆ្នាំ២០១២ ទៅកម្ពុជា ដែលកាលនោះកម្ពុជាជាម្ចាស់ផ្ទះ និងជាប្រធានអាស៊ានប្តូរវេន ព្រមទាំងយប់ដឹងពីរប្រៀបវារៈឆ្នាំ ២០៣០ នៃគោលដៅអភិវឌ្ឍប្រកប ដោយចីរភាព របស់អង្គការសហប្រជាជាតិ (UNSDGs) ។
សូមបញ្ជាក់ថា យុវជន៣នាក់ ដែលបានជាប់ក្នុងការជ្រើសរើសនេះ នឹងត្រូវធ្វើដំណើរ ចូលរួមប្រកួតជាមួយយុវជនអាស៊ាន នៅទីក្រុងកូឡាឡាំពួរ ប្រទេសម៉ាឡេស៊ី នៅថ្ងៃទី ២២-២៣ ខែកញ្ញា ឆ្នាំ២០១៦ខាងមុននេះ ៕