(ដាវ៉ូស, ស្វីស)៖ នៅរសៀលថ្ងៃពុធ ទី១៧ ខែមករា ឆ្នាំ២០២៤នេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានឆ្លៀតជួបជជែកការងារជាមួយលោក Tedros Adhanom Ghebreyesus អគ្គលេខាធិការអង្គការសុខភាពពិភពលោក (WHO) និងលោក Jean Todt បេសកជនពិសេស​នៃអគ្គ​លេខា​ធិការអង្គការសហប្រជាជាតិទទួលបន្ទុកផ្នែកសុវត្ថិភាពចរាចរណ៍។

ជំនួបធ្វើឡើងក្នុងឱកាសអញ្ជើញចូលរួមកិច្ចប្រជុំនៃវេទិកាសេដ្ឋកិច្ចពិភពលោក នៅទីក្រុងដាវ៉ូស ប្រទេសស្វីស៕