(ដាវ៉ូស, ស្វីស)៖ នៅរសៀលថ្ងៃពុធ ទី១៧ ខែមករា ឆ្នាំ២០២៤នេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានជួបពិភាក្សាការងារជាមួយលោក ផាម មិញជិញ (PHAM Minh Chinh) នាយករដ្ឋមន្ត្រីវៀតណាម។ ជំនួបធ្វើឡើងនៅទីក្រុងដាវ៉ូស ប្រទេសស្វីស ទីដែលនាយករដ្ឋមន្ត្រីទាំងពីររូប អញ្ជើញចូលរួមកិច្ចប្រជុំនៃវេទិកាសេដ្ឋកិច្ចពិភពលោក៕