(ដាវ៉ូស, ស្វីស)៖ នៅរសៀលថ្ងៃពុធ ទី១៧ ខែមករា ឆ្នាំ២០២៤នេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា អនុញ្ញាតឱ្យលោក Kono Taro រដ្ឋមន្ត្រីក្រសួងបរិវត្តកម្មឌីជីថល ប្រទេសជប៉ុន ជួបសម្ដែងការគួរសម និងពិភាក្សាការងារ។ ជំនួបនេះធ្វើឡើងនៅទីក្រុងដាវ៉ូស ប្រទេសស្វីស ទីដែលសម្តេចធិបតី កំពុងអញ្ជើញចូលរួមកិច្ចប្រជុំនៃវេទិកាសេដ្ឋកិច្ចពិភពលោក៕