(ដាវ៉ូស, ស្វីស)៖ នៅរសៀលថ្ងៃពុធ ទី១៧ ខែមករា ឆ្នាំ២០២៤នេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា អនុញ្ញាតឱ្យលោក Daren Tang អគ្គនាយកនៃអង្គការកម្មសិទ្ធិបញ្ញាពិភពលោក (WIPO) ជួបសម្ដែងការគួរសម និងពិភាក្សាការងារ។ ជំនួបនេះធ្វើឡើងនៅទីក្រុងដាវ៉ូស ប្រទេសស្វីស ទីដែលសម្តេចធិបតី អញ្ជើញចូលរួមកិច្ចប្រជុំនៃវេទិកាសេដ្ឋកិច្ចពិភពលោក៕