(ដាវ៉ូស, ស្វីស)៖ នៅថ្ងៃពុធ ទី១៧ ខែមករា ឆ្នាំ២០២៤នេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានជួបពិភាក្សាការការងារជាមួយ តូនី ប្ល៊ែរ អតីតនាយករដ្ឋមន្ត្រីអង់គ្លេស។ បច្ចុប្បន្នលោក តូនី ប៊្លែរ មានតួនាទីជាប្រធានប្រតិបត្តិ នៃTony Blair Institute for Global Change។

ជំនួបធ្វើឡើងនៅទីក្រុងដាវ៉ូស ប្រទេសស្វីស ទីដែលសម្តេចធិបតី និងលោក តូនី ប្ល៊ែរ ចូលរួមកិច្ចប្រជុំនៃវេទិកាសេដ្ឋកិច្ចពិភពលោក៕