(ដាវ៉ូស, ស្វីស)៖ នៅរសៀលថ្ងៃពុធ ទី១៧ ខែមករា ឆ្នាំ២០២៤នេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានជួបជាមួយលោក John Kerry អតីតរដ្ឋមន្រ្តីការបរទេស, អតីតសមាជិកព្រឹទ្ធសភា និងជាបេសកជនពិសេសរបស់ប្រធានាធិបតីសហរដ្ឋអាមេរិក ទទួលបន្ទុកលើកិច្ចការអាកាសធាតុ ពិភាក្សាលើការងារមួយចំនួន។ ជំនួបធ្វើឡើងនៅទីក្រុងដាវ៉ូស ប្រទេសស្វីស ទីដែលសម្តេចធិបតី និងលោក John Kerry ចូលរួមកិច្ចប្រជុំនៃវេទិកាសេដ្ឋកិច្ចពិភពលោក៕