
ស្នងការខេត្តព្រះសីហនុ៖ នៅព្រឹកនេះ អាកាសធាតុលើផ្ទៃសមុទ្រ ផ្ទៃមេឃស្រឡះ ខ្យល់បក់ និងទឹករលក យោលតិចៗ, តែភ្ញៀវទេសចរត្រូវបន្ដការប្រុងប្រយ័ត្ន (Video Inside)
27-08-2016 11:02
(ព្រះសីហនុ)៖ ស្ថានភាពអាកាសធាតុនាតំបន់មាត់សមុទ្រ ក្នុងខេត្តព្រះសីហនុ គិតត្រឹមម៉ោង១០៖៣៤នាទី ព្រឹកថ្ងៃទី២៧ ខែសីហា ឆ្នាំ២០១៦នេះ អាកាសធាតុនៅលើផ្ទៃសមុទ្រ មានសភាពល្អគ្រាប់បើ តែប្រជាពលរដ្ឋដែលមានបំណង និងកំពុងស្នាក់នៅដើម្បី ដើរលេងកំសាន្ត ងូតទឹកសមុទ្រនោះ សូមមានការប្រុងប្រយ័ត្នខ្ពស់។ នេះបើយោងតាមស្នងការនគរបាលខេត្តព្រះសីហនុ លោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទ។
លោកឧត្តមសេនីយ៍ស្នងការ បានបញ្ជាក់ថា «នៅព្រឹកនេះអាកាសធាតុលើផ្ទៃសមុទ្រ ផ្ទៃមេឃស្រឡះ ខ្យល់បក់ និងទឹករលក យោលតិចៗ នៅចន្លោះឃ្លង។ នៅឆ្នេរអូឈើទាល ខ្យល់បក់មធ្យម និងទឹករលកយោលតិចៗ។ អាកាសធាតុបែបនេះ ស្ថិតក្នុងការប្រុងប្រយត័្នខ្ពស់ព្រោះខ្យល់ និងទឹករលកអាចប្រែប្រួលឆាប់រហ័ស»។
ជាមួយគ្នានេះ លោកឧត្តមសេនីយ៍ស្នងការ បានចាត់ឲ្យកម្លាំងនគរបាលតាមជំនាញ ចុះទៅយាមប្រចាំការនៅទីនោះ ដើម្បីត្រៀមជួយអន្តរាគមន៍ជូនប្រជាពលរដ្ឋ នៅពេលមានហេតុការណ៍ ណាមួយកើតឡើង ពីព្រោះដោយសារតែខ្យល់ និងរលកបោកបក់ខ្លាំងៗ បែបនេះទើបបណ្តាលឲ្យពលរដ្ឋម្នាក់បានស្លាប់ និងមួយចំនួនទៀតត្រូវបានជួយសង្គ្រោះទាន់៕