(ភ្នំពេញ)៖ ការបង្ក្រាបគ្រឿងញៀនទូទាំងប្រទេស នៅថ្ងៃទី១៧ ខែមករា ឆ្នាំ២០២៤ បង្ក្រាប១៩ករណី ឃាត់ខ្លួនជនសង្ស័យ៥០នាក់។

* ករណីដឹកជញ្ជូន រក្សាទុក១៤ករណី ឃាត់ខ្លួន២៥នាក់។
* ករណីប្រើប្រាស់២ករណី ឃាត់ខ្លួន១៩នាក់។
* ⁠ករណីដាំដុះ១ករណី។
* ⁠ករណីជួញដូរ១ករណី ឃាត់ខ្លួន២នាក់។
* ⁠ករណីបេីកបរក្រោមឥទ្ធិពល១ករណី ឃាត់ខ្លួន៤នាក់។

លទ្ធផលអនុវត្តច្បាប់ពីថ្ងៃទី១ ខែមករា ដល់ថ្ងៃទី១៧ ខែមករា ឆ្នាំ២០២៤នេះ កម្លាំងសមត្ថកិច្ចបានបង្ក្រាបចំនួន៣៣០ករណី ឃាត់ខ្លួន៨៣៣នាក់ (ស្រី៦៨នាក់)៕