(ដាវ៉ូស, ស្វីស)៖ នៅព្រឹកថ្ងៃពុធ ទី១៧ ខែមករា ឆ្នាំ២០២៤នេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា អនុញ្ញាតឱ្យលោក John Riady នាយកប្រតិបត្តិក្រុមហ៊ុន Lippo Group Indonesia ជួបសម្ដែងការគួរសម និងពិភាក្សាការងារនៅទីក្រុងដាវ៉ូស ប្រទេសស្វីស។

សូមបញ្ជាក់ថា ក្រុមហ៊ុន Lippo Group មានមូលដ្ឋានក្នុងប្រទេសឥណ្ឌូនេស៊ី និងធ្វើអាជីវកម្មលើវិស័យ សំខាន់ៗរួមមាន៖ អចលនទ្រព្យ ផ្សារលក់រាយ បដិសណ្ឋារកិច្ច សុខាភិបាល អប់រំ សារព័ត៌មាន ទូរគមនាគមន៍ ឌីជីថល និងហិរញ្ញវត្ថុ៕