(ភ្នំពេញ)៖ មេបញ្ជាការរងកងរាជអាវុធហត្ថខណ្ឌជ្រោយចង្វារ និងមេបញ្ជាការរងកងកាំភ្លើងការពារអាកាសមូលដ្ឋានសមុទ្រ កងទ័ពជើងទឹក ត្រូវបាននាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងការពារជាតិ បណ្ដេញចេញពីក្របខ័ណ្ឌកងយោធពលខេមរភូមិន្ទ ក្រោយរកឃើញពាក់ព័ន្ធប្រើប្រាស់គ្រឿងញៀន។

ប្រកាសលុបឈ្មោះដែលបណ្ដាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី១៧ ខែមករា ឆ្នាំ២០២៤នេះ បានឲ្យដឹងថា នាយទាហានដែលត្រូវបានបណ្ដេញចេញពីក្របខ័ណ្ឌនេះ រួមមាន៖

*ទី១៖ វរនារីត្រី គ្រី ដារ៉ា មេបញ្ជាការរង កងកាំភ្លើងការពារអាកាសមូលដ្ឋានសមុទ្រ កងទ័ពជើងទឹក
*ទី២៖ វរសេនីយ៍ត្រី រ៉េន ស៉ីណាត មេបញ្ជាការរង មូលដ្ឋានកងរាជអាវុធហត្ថខណ្ឌជ្រោយចង្វារ។

ខាងក្រោមនេះ ជាប្រកាសរបស់ឧបនាយករដ្ឋមន្ដ្រី ទៀ សីហា៖