(ភ្នំពេញ)៖ ជនសង្ស័យចំនួន២នាក់ ដែល១នាក់ ជាមុខសញ្ញាលួច និង ១នាក់ទៀត ជាអ្នកទទួលទិញផលចោរកម្ម ត្រូវបានកម្លាំងនគរបាលខណ្ឌច្បារអំពៅ ធ្វើការចាប់ខ្លួន ដើម្បីចាត់ការទៅតាមនីតិវិធីច្បាប់។ ចាប់ខ្លួននេះ បានធ្វើឡើងក្រោមការបញ្ជារបស់លោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរងនគរបាលជាតិ និងជាស្នងការនគរបាលរាជធានីភ្នំពេញ។

យោងតាមរបាយការណ៍បានឱ្យដឹងថា ករណី លួចមានស្ថានទម្ងន់ទោសដោយសារការកាប់គាស់ទម្លុះទម្លាយ នៅផ្ទះB៤ ភូមិតាងៅក្រោម សង្កាត់និរោធ ខណ្ឌច្បារអំពៅ ថ្ងៃទី១៥ ខែមករា ឆ្នាំ២០២៤ ម៉ោង១២និង០០នាទី។

សមត្ថកិច្ចបានឃាត់ខ្លួនជនសង្ស័យ ១នាក់ ឈ្មោះ ប្រាក់ ពៅ ភេទប្រុស អាយុ២៨ឆ្នាំ មុខរបរកម្មករសំណង់ ស្នាក់នៅផ្ទះB៥ ភូមិតាងៅក្រោម សង្កាត់និរោធ ខណ្ឌច្បារអំពៅ (ជនដៃដល់)។

ដកហូតវត្ថុតាង ចិញ្ចៀនប្លាទីន (ទឹក៤) ដាំត្បូងពណ៌ស ចំនួន៥វង់។

លុះមកដល់ថ្ងៃទី១៦ ខែមករា ឆ្នាំ២០២៤ ម៉ោង១១និង០០នាទី សមត្ថកិច្ចបានបន្តឃាត់ខ្លួនជនសង្ស័យ ១នាក់ទៀត មានឈ្មោះ អ៉ី ផល្លា ភេទ ស្រី អាយុ៥២ឆ្នាំ មុខរបរលក់គ្រឿងអលង្ការ ស្នាក់នៅផ្ទះលេខ២៩៤ ផ្លូវ៣៦៩ ភូមិដើមចាន់ សង្កាត់ច្បារអំពៅ២ ខណ្ឌច្បារអំពៅ (ទទួលផលចោរកម្ម)។

វត្ថុតាងដកហូត៖ ចិញ្ជៀនប្លាទីន (ទឹក៣) មានដាំត្បូងពណ៌សចំនួន ៥៣វង្ស៕