(កណ្តាល)៖ ដោយអនុវត្តតាមបញ្ជាលោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការនគរបាលខេត្តកណ្តាល, កម្លាំងជំនាញ នៃស្នងការដ្ឋាននគរបាលខេត្តកណ្ដាល សហការកម្លាំងកងរាជអាវុធហត្ថខេត្តកណ្ដាល កម្លាំងអធិការដ្ឋាននគរបាលក្រុងតាខ្មៅ និងកម្លាំងជំនាញនៃអធិការដ្ឋាននគបាលស្រុកស្អាង ស្រាវជ្រាបបង្រ្កាបករណីហិង្សាដោយចេតនាមានស្ថានទម្ងន់ទោស និងករណីធ្វើឱ្យខូចខាតដោយចេតនា ដោយឃាត់ខ្លួនក្រុមក្មេងទំនើងចំនួន១២នាក់ ក្នុងចំណោមបក្ខពួក២១នាក់។

ករណីនេះហិង្សានេះបានកើតឡើងកាលថ្ងៃទី១៣ ខែមករា ឆ្នាំ២០២៤ វេលាម៉ោង១៤:១៤នាទី នៅចំណុចផ្ទះជួសជុលម៉ូតូឈ្មោះ រិន សាវុធ ស្ថិតនៅភូមិកោះគរ សង្កាត់រកាខ្ពស់ ក្រុងតាខ្មៅ ខេត្តកណ្តាល។

ជនរងគ្រោះឈ្មោះ រិន សាវុធ ភេទប្រុស អាយុ៣៤ឆ្នាំ មានទីលំនៅភូមិសង្កាត់កើតហេតុ មុខរបរជាងជួសជុលម៉ូតូ។

ជនសង្ស័យមានគ្នាប្រហែល ២០នាក់ (ជិះម៉ូតូជាង១០គ្រឿង)៖

១៖ ឈ្មោះ ម៉ៅ វីរៈរាជ ភេទប្រុស អាយុ១៧ឆ្នាំ មុខរបរសិស្ស មានទីលំនៅភូមិព្រែកស្នង ឃុំព្រែកគយ ស្រុកស្អាង ខេត្ដកណ្ដាល។ (ឃាត់ខ្លួន) អ្នកជិះ Honda Dream C125 ពណ៌ខ្មៅ (អ្នកជិះពីក្រោយ)។
២៖ ឈ្មោះ សាម៉ៃ សង្ហា ភេទប្រុស អាយុ១៦ឆ្នាំ មុខរបរសិស្ស មានទីលំនៅភូមិព្រែករុន ឃុំព្រែកគយ ស្រុកស្អាង ខេត្តកណ្ដាល។ (ឃាត់ខ្លួន) អ្នកឌុបជិះ Honda Dream C125 ឆ្នាំ២០២២ ពណ៌ខ្មៅ (អ្នកធ្វើសកម្មភាព)។
៣៖ ឈ្មោះ ថេន ដេវីត ភេទប្រុស អាយុ១៦ឆ្នាំ មុខរបរសិស្ស មានទីលំនៅភូមិព្រែករុន ឃុំព្រែកគយ ស្រុកស្អាង ខេត្តកណ្ដាល។ (ឃាត់ខ្លួន) អ្នកឌុបជិះ Honda Dream C125 ឆ្នាំ២០២២ ពណ៌ខ្មៅ។
៤៖ ឈ្មោះ ផល សុខលាភ ភេទប្រុស អាយុ១៨ឆ្នាំ មុខរបរសិស្ស មានទីលំនៅភូមិព្រែករុន ឃុំព្រែកគយ ស្រុកស្អាង ខេត្តកណ្ដាល។ (ឃាត់ខ្លួន) អ្នកជិះម៉ូតូ Scoopy ពណ៌ស (អ្នកជិះពីក្រោយ)។
៥៖ ឈ្មោះ ទ្រី ម៉េងគីម ភេទប្រុស អាយុ១៦ឆ្នាំ មុខរបរជាងទូរស័ព្ទ មានទីលំនៅភូមិព្រែករុន ឃុំព្រែកគយ ស្រុកស្អាង ខេត្តកណ្ដាល។ (ឃាត់ខ្លួន) អ្នកកាន់ចម្ពាមកៅស៊ូ។
៦៖ ឈ្មោះ ឃឹម ប៉ោលីឃាង ភេទប្រុស អាយុ១៨ឆ្នាំ មុខរបរសិស្ស មានទីលំនៅភូមិអូររំចេក ឃុំស្វាយក្រទាល ស្រុកស្អាង ខេត្តកណ្តាល។ (ឃាត់ខ្លួន) បើកម៉ូតូ Honda Dream C125 ឆ្នាំ២០១២ ពណ៌ខ្មៅ។
៧៖ ឈ្មោះ ហាន ម៉េងហុង ភេទប្រុស អាយុ១៦ឆ្នាំ មុខរបរមិនពិតប្រាកដ មានទីលំនៅភូមិព្រែករុន ឃុំព្រែកគយ ស្រុកស្អាង ខេត្តកណ្ដាល។ (ឃាត់ខ្លួន) អ្នកគប់ដុំថ្ម។
៨៖ ឈ្មោះ អ៊ុំ វណ្ណា ហៅញ៉ា ភេទប្រុស អាយុ១៨ឆ្នាំ មុខរបរកម្មករ មានទីលំនៅភូមិព្រែករុន ឃុំព្រែកគយ ស្រុកស្អាង ខេត្ដកណ្ដាល។ (ឃាត់ខ្លួន)
៩៖ ឈ្មោះ វិចិត្រ សុបញ្ញា ភេទប្រុស អាយុ១៨ឆ្នាំ មុខរបរកម្មករ មានទីលំនៅភូមិព្រែស្នង ឃុំព្រែកគយ ស្រុកស្អាង ខេត្ដកណ្ដាល។ (ឃាត់ខ្លួន) អ្នកបើកម៉ូតូ Honda Dream C125 ផលិតឆ្នាំ២០២៤។
១០៖ ឈ្មោះ ស្រល់ ជីមិញ ភេទប្រុស អាយុ១៧ឆ្នាំ មុខរបរសិស្ស មានទីលំនៅភូមិវ៉ែនក្រោម ឃុំស្វាយក្រទាល ស្រុកស្អាង ខេត្តកណ្តាល។ (ឃាត់ខ្លួន) អ្នកគប់ដុំថ្ម។
១១៖ ឈ្មោះ ថុល រតនា ភេទប្រុស អាយុ១៩ឆ្នាំ មុខរបរមិនពិតប្រាកដ មានទីលំនៅភូមិស្វាយជួរ ឃុំកោះខែល ស្រុកស្អាង ខេត្តកណ្តាល។ (ឃាត់ខ្លួន) បើកម៉ូតូ Honda Dream C125 ពណ៌ស។
១២៖ ឈ្មោះ ថុន រដ្ឋា ភេទប្រុស អាយុ១៦ឆ្នាំ មុខរបរ មិនពិតប្រាកដ មានទីលំនៅភូមិស្វាយជួរ ឃុំកោះខែល ស្រុងស្អាង ខេត្តកណ្តាល។ (ឃាត់ខ្លួន) ជិះម៉ូតូ Honda Dream C125 ពណ៌ស (អ្នកជិះពីក្រោយ)។
១៣៖ ឈ្មោះ នីន ហៅគោ ភេទប្រុស អាយុ១៨ឆ្នាំ មុខរបរមិនពិតប្រាកដ មានទីលំនៅភូមិព្រែករុន ឃុំព្រែកគយ ស្រុកស្អាង ខេត្តកណ្ដាល។ (គេចខ្លួន) អ្នកជិះម៉ូតូ Scoopy ពណ៌ប្រផេះ (អ្នកជិះពីក្រោយ)។
១៤៖ ឈ្មោះ យ៉ីម ផានីន ភេទប្រុស អាយុ១៧ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ មានទីលំនៅភូមិចុងកោះគរ ឃុំស្វាយក្រទាល ស្រុកស្អាង ខេត្តកណ្តាល។ (គេចខ្លួន) អ្នកកាន់ដាវ។
១៥៖ ឈ្មោះ ផេង ស៊ុនហាក់ ភេទប្រុស អាយុ១៩ឆ្នាំ មុខរបរមិនពិតប្រាកដ មានទីលំនៅភូមិស្វាយជួរ ឃុំកោះខែល ស្រុកស្អាង ខេត្តកណ្តាល ។ (គេចខ្លួន) អ្នកឌុបម៉ូតូ Honda Dream C125 ពណ៌ខ្មៅ។
១៦៖ ឈ្មោះ តាក់ ភេទប្រុស អាយុ២០ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ មានទីលំនៅភូមិស្វាយជួរ ឃុំកោះខែល ស្រុកស្អាង ខេត្តកណ្តាល។ (គេចខ្លួន) ជិះម៉ូតូ Nex ពណ៌ខៀវ (ឌុបអ្នកកាន់ផ្គាក់)។
១៧៖ ឈ្មោះ ហៃ ភេទប្រុស អាយុ១៧ឆ្នាំ ជនជាតិខ្មែរ មុខរបរសិស្ស មានទីលំនៅភូមិព្រែកអំពិល ឃុំព្រែកអំពិល ស្រុកស្អាង ខេត្តកណ្តាល។ (គេចខ្លួន) ជិះម៉ូតូ Scoopy ពណ៌ស ម្នាក់ឯង។
១៨៖ ឈ្មោះ បញ្ញា ភេទប្រុស អាយុ១៩ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ មានទីលំនៅភូមិព្រែកស្នង ឃុំព្រែកគយ ស្រុកស្អាង ខេត្ដកណ្ដាល។ (គេចខ្លួន)
១៩៖ ឈ្មោះ បញ្ញា ភេទប្រុស អាយុ២០ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ មានទីលំនៅភូមិព្រែកស្នង ឃុំព្រែកគយ ស្រុកស្អាង ខេត្ដកណ្ដាល។ (គេចខ្លួន) អ្នកជិះម៉ូតូ Honda Dream C125 ផលិតឆ្នាំ២០២៤ (ជិះពីក្រោយ កាន់ដាវ)។

២០៖ ឈ្មោះ ហុងធំ ភេទប្រុស អាយុ២១ឆ្នាំ ជនជាតិខ្មែរ មុខរបរ និងទីលំនៅមិនពិតប្រាកដ។ (គេចខ្លួន) អ្នកកាន់កាំបិតផ្គាក់។
២១៖ ឈ្មោះមិនស្គាល់អត្តសញ្ញាណ ភេទប្រុស ទីលំនៅមិនស្គាល់។

ជនសង្ស័យទាំងអស់ គ្មានសារធាតុញៀននូវក្នុងទឹកនោម (-)។ វត្ថុតាងចាប់យក ដុំថ្មចំនួន ០៤ដុំ, ដែកទីប ០១។

គួរឱ្យដឹងថា កាលពីថ្ងៃទី១៣ ខែមករា ឆ្នាំ២០២៤ វេលាម៉ោង១៤:១៤នាទី មានជនសង្ស័យចំនួន២១នាក់ ជិះម៉ូតូ១០គ្រឿង ម៉ាក Nex ពណ៌ខៀវ ០១គ្រឿង, Scoopy ពណ៌ស ០២គ្រឿង ពណ៌ស ០១គ្រឿង និងពណ៌ប្រផេះ, ម៉ូតូ Honda Dream C125 ចំនួន០៧គ្រឿង ពណ៌ស ០១គ្រឿង និងពណ៌ខ្មៅ ០១គ្រឿង បាននាំគ្នាជិះធ្វើសកម្មភាពយកដុំថ្ម ០៤ដុំគប់ ចូលផ្ទះជនរងគ្រោះដែលជួសជុលម៉ូតូ និងមានកាន់ដាវ កាំបិតផ្គាក់ ហើយបាននាំគ្នាជិះបំបែកគ្នាតាមផ្លូវអស់ខ្លះ ហើយដល់ចំណុចជិតស្ពានកោះអន្លង់ចិន ក្នុងភូមិសិត្បូ សង្កាត់សិត្បូ ក្រុងតាខ្មៅ ខេត្តកណ្តាល បានជិះដល់តារាងបាល់ទះ ក៏ឈ្មោះ យ៉ីម ផានីន បានចុះទៅកាន់និងវាយម៉ូតូ ០១គ្រឿង ម៉ាក Scoopy ពណ៌ទឹកប៊ិក ពេលនោះក៏នាំគ្នាជិះគេចខ្លួនបាត់អស់ទៅ។

សូមបញ្ជាក់ថា ផ្ទះជនរងគ្រោះត្រូវបានក្រុមជនសង្ស័យនាំគ្នាយកដុំថ្ម និងបាញ់ចម្ពាមកៅស៊ូចំនួន ០៣ដង រួចមកហើយគឺ៖

*លើកទី១៖ នៅថ្ងៃទី២៧.១២.២០២៣ វេលាម៉ោង១៤:៣០នាទី ក្រុមជនសង្ស័យមានគ្នា ០៤នាក់ ជិះម៉ូតូ Honda Dream C125 ០២គ្រឿង បានបាញ់ចម្ពាមកៅស៊ូ ចូលផ្ទះជនរងគ្រោះ ០១គ្រាប់ដុំថ្ម។

*លើកទី២៖ ថ្ងៃទី០៩.០១.២០២៤ វេលាម៉ោង១៤:៣០នាទី មានជនសង្ស័យ ០៤នាក់ ជិះម៉ូតូ Honda Dream C125  ០២គ្រឿង បានគប់ដុំថ្មមួយដុំចូលផ្ទះជនរងគ្រោះ។
*លើកទី៣៖ នៅថ្ងៃទី១៣.០១.២០២៤ វេលាម៉ោង១៤:១៤នាទី ក្រុមក្មេងទំនើងទាំងអស់នោះ បានមកធ្វើសកម្មភាពម្តងទៀត យកដុំថ្មចំនួន០៤ដុំ គប់ចូលផ្ទះជនរងគ្រោះដែលជួសជុលម៉ូតូ និងមានកាន់ដាវ កាំបិតផ្គាក់ បាញ់ចម្ពាមកៅស៊ូ ក៏ត្រូវបានកម្លាំងសមត្ថកិច្ចឃាត់បានមកសាកសួរដើម្បីចាត់ការតាមនីតិវិធីតែម្តង។

នៅចំពោះមុខសមត្ថកិច្ចជនសង្ស័យទាំងអស់គ្នាបានសារភាពថា ពួកខ្លួនពិតជាបាននាំគ្នាជិះចេញពីសាលាវិទ្យាល័យស្អាង ទៅតាមឈ្មោះ ហុង(ធំ) ទៅធ្វើសកម្មភាពយកដុំថ្មគប់ និងបាញ់ចម្ពាមកៅស៊ូ ទៅលើផ្ទះជនរងគ្រោះជួសជុលម៉ូតូឈ្មោះ រិន សាវុធ ស្ថិតនៅភូមិកោះគរ សង្កាត់រកាខ្ពស់ ក្រុងតាខ្មៅ ខេត្តកណ្តាល ពិតប្រាកដមែន។

បច្ចុប្បន្នជនសង្ស័យកំពុងឃាត់ខ្លួនជាបណ្តោះអាសន្ននៅអធិការដ្ឋាននគរបាលក្រុងតាខ្មៅ ដើម្បីសាកសួរ និងកសាងសំណុំរឿងចាត់ការតាមនីតិវិធី៕