(ភ្នំពេញ)៖ ក្រសួងពាណិជ្ជកម្ម បានបញ្ជាក់ថា បន្ទាប់ពីមានបញ្ហាលើវិញ្ញាបនបត្របញ្ជាក់ប្រភពដើមទំនិញ (CO) ដែលភាគីថៃមិនអនុញ្ញាតិឲ្យ ទំនិញកសិផលរបស់កម្ពុជា នាំចូលទៅប្រទេសគេមិនបាននោះ ក្រសួងបានដាក់ចេញនូវវិធានការណ៍បន្ទាន់មួយ ដោយបានទាក់ទង ទៅក្រសួងពាណិជ្ជកម្មថៃ ឲ្យជួយសម្រួល និងទទួលស្គាល់ហត្ថលេខាលើ CO នាំចេញពោត រួមទាំងបានចេញលិខិតធានាអះអាងថា CO ដែលបានចេញកន្លងមកពិតជាត្រឹមត្រូវ។
ក្រសួងពាណិជ្ជកម្មបានឲ្យដឹងថាទៀតថា ដើម្បីកាត់បន្ថយការចំណាយពេល និងសោហ៊ុយរបស់អ្នកនាំចេញ និងអាជីវករ នៅថ្ងៃទី២៦ ខែសីហា ឆ្នាំ២០១៦ ក្រសួងបានដាក់ឲ្យប្រើប្រាស់ ប្រព័ន្ធស្វ័យប្រវត្តិកម្មសម្រាប់សុំ CO តាមអនឡាញ (Online Application) ដើម្បីបង្កលក្ខណៈងាយស្រួលដល់អ្នកនាំចេញ និងអាជីវករ។
ជាមួយគ្នានេះ ក្រសួងពាណិជ្ជកម្ម សម្រាកផ្អាកមិនឲ្យមន្ត្រីមានហត្ថលេខាមិនដូច គំរូហត្ថលេខាតម្កល់តាមមាត់ច្រកនានា នៅតាមប្រទេសថៃ បន្តចុះហត្ថលេខាលើ CO តទៀតឡើយ ហើយក្រសួងពាណិជ្ជកម្ម កំពុងស៉ើបអង្កេតរកមូលហេតុ ដែលបង្កបញ្ហានានា ក្នុងការងារចេញ CO នេះ៕