(ដាវ៉ូស, ស្វីស)៖ នៅរសៀលថ្ងៃអង្គារ ទី១៦ ខែមករា ឆ្នាំ២០២៤នេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា អនុញ្ញាតឱ្យលោក Kuok Khoon Hong ប្រធាន និងជានាយកប្រតិបត្តិ ក្រុមហ៊ុន Wilmar International Group ជួបសម្ដែងការគួរសម និងពិភាក្សាការងារ។
សូមបញ្ជាក់ថា ក្រុមហ៊ុន Wilmar International ជាក្រុមហ៊ុនធុរកិច្ចលើវិស័យកសិកម្ម ដោយបានបង្កើតឡើងក្នុងឆ្នាំ១៩៩១ នៅប្រទេសសិង្ហបុរី និងជាក្រុមហ៊ុនឈានមុខគេមួយនៅអាស៊ីនាពេលបច្ចុប្បន្ន។
ក្រុមហ៊ុននេះមានបច្ចេកទេសខ្ពស់ផ្នែកកសិកម្ម រាប់ចាប់ពីការដាំដុះ កែច្នៃ វេចខ្ជប់ ផ្គត់ផ្គង់ និងចែកចាយយ៉ាងទូលំទូលាយ ដោយផលិតផលចម្បងរបស់ក្រុមហ៊ុន មានដូចជា៖ ប្រេងដូង ប្រេងធុញ្ញជាតិ ម្សៅ និងស្ករជាដើម៕