(ឧត្តរមានជ័យ)៖ បន្ទាប់ពីបញ្ចប់ការចូលជួបសំណេះសំណាល ជាមួយលោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្ស ក្នុងវិទ្យាល័យ ហ៊ុន សែន ឧត្តរមានជ័យ ស្ថិតក្នុងក្រុងសំរោង ខេត្តឧត្តរមានជ័យរួចមក សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅម៉ោង៧៖៤០នាទី ព្រឹកថ្ងៃទី២៧ ខែសីហានេះ បាននឹងកំពុងចូលជួបបងប្អូនក្រុមអាជីវករ និងប្រជាពលរដ្ឋក្នុងផ្សារសំរោង ស្ថិតក្នុងក្រុងសំរោង ខេត្តឧត្តរមានជ័យ។
ក្នុងឱកាសនោះ សម្តេចតេជោ បានទទួលការរាក់ទាក់ និងស្វាគមន៍យ៉ាងច្រើនកុះករ ពីបងប្អូនប្រជាពលរដ្ឋ និងក្រុមអាជីករលក់ដូរ ក្នុងផ្សារប្រកបដោយក្តីសប្បាយរីករាយ៕