(ភ្នំពេញ)៖ លោក យិត បុណ្ណា រដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូន បានអញ្ជើញដឹកនាំកិច្ចប្រជុំពិនិត្យ និងពិភាក្សាទៅលើពង្រាងបទដ្ឋានបច្ចេកទេសផ្លូវថ្នល់ (Pavement Design Specification) ជាភាសាខ្មែរ ដោយមានការចូលរួមពីថ្នាក់ដឹកនាំ និងមន្រ្តីជំនាញពាក់ព័ន្ធផ្សេងទៀតផងដែរ។

កិច្ចប្រជុំនេះបានធ្វើឡើងនារសៀលថ្ងៃទី១៥ ខែមករា ឆ្នាំ២០២៤នៅទីស្តីការក្រសួងក្នុងគោលបំណងដើម្បីទទួលបានមតិយោបល់ ក៏ដូចជាធាតុចូលទាក់ទងនឹងបទដ្ឋានបច្ចេកទេសតាមផ្នែកនីមួយៗ ឱ្យបានលម្អិត និងគ្រប់ជ្រុងជ្រោយ សំដៅធ្វើយ៉ាងណាកែសម្រួល និងរៀបចំបទដ្ឋានបច្ចេកទេសឱ្យកាន់តែមានគុណភាព ប្រសិទ្ធភាព សមស្របតាមតម្រូវការស្ថានភាពបច្ចុប្បន្ន៕