(បាត់ដំបង)៖ លោក សុខ លូ អភិបាលខេត្តបាត់ដំបង បានដឹកនាំក្រុមការងារជំនាញចុះពិនិត្យមើលស្ថានភាពការបង្កបង្កើនផលស្រូវរដូវប្រាំង របស់ប្រជាកសិករ ស្ថិតក្នុងស្រុកសង្កែ និងស្រុកបាណន់ នៅរសៀលថ្ងៃទី១៥ ខែមករា ឆ្នាំ២០២៣។

នាឱកាសនោះ លោកបានបន្តដឹកនាំក្រុមការងារជំនាញចុះពិនិត្យស្ថានភាពទឹកនៅទំនប់សំណង់ធារាសាស្រ្ដ ក្នុងស្រុកបាណន់ និងទំនប់ពហុបំណងសេកស្រុករតនមណ្ឌល។

លោកភិបាលខេត្ត ក៏បានណែនាំដល់ក្រុមការងារជំនាញពាក់ព័ន្ធទាំងអស់ ត្រូវតែបន្តខិតខំបន្តទៀតក្នុងការជួយប្រជាកសិករឱ្យអស់ពីលទ្ធភាព តែក្នុងនោះដែរ ក៏ត្រូវមានការគិតគូរអំពីការរក្សាទឹកបម្រុងទុកសម្រាប់មនុស្ស និងសត្វពាហនៈ ប្រើប្រាស់ប្រចាំថ្ងៃ ព្រោះរដូវប្រាំងនៅឆ្នាំនេះអាចនឹងមានការអូសបន្លាយវែងយូរជាងឆ្នាំមុន ទំរាំរដូវវស្សាឆ្នាំក្រោយមានភ្លៀងធ្លាក់មកវិញផងដែរ៕