(ភ្នំពេញ)៖ លោក ប៉េង ពោធិ៍នា រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ចូន នារសៀលថ្ងៃទី១៥ ខែមករា ឆ្នាំ២០២៤ បានអនុញ្ញាតឱ្យគណៈប្រតិភូក្រុមហ៊ុន Beijing Urban Construction Group Co., Ltd. (BUCG) ដឹកនាំដោយ លោក Vincent Wang នាយកក្រុមហ៊ុនប្រចាំនៅកម្ពុជា ចូលជួបដើម្បីធ្វើបទបង្ហាញលើ ការសិក្សាសមិទ្ធិលទ្ធភាព គម្រោងអាងប្រព្រឹត្តិកម្មទឹកកខ្វក់ ក្នុងក្រុងច្បារមន ខេត្តកំពង់ស្ពឺ ដោយមានការចូលរួមផងដែរពីសំណាក់ ថ្នាក់ដឹកនាំ និងមន្ត្រីពាក់ព័ន្ធមួយចំនួន៕