(ភ្នំពេញ)៖ ដើម្បីចូលរួមអភិរក្ស និងការលើកស្ទួយនូវរបាំបុរាណខ្មែរ របាំប្រពៃណីជាតិក៏ដូចជាឧបករណ៍តន្ត្រី ឲ្យបានស្ថិតស្ថិរគង់វង្ស មន្ទីរវប្បធម៌ និងវិចិត្រសិល្បៈ ខេត្តរតនគិរី មានបើកបណ្តុះបណ្តាលអំពីចំណេះជំនាញលើវិស័យសិល្បៈមួយចំនួន ដែលមានទីតាំងហ្វឹកហាត់ នៅបរិវេណមន្ទីរ។

សេចក្តីជូនដំណឹងរបស់មន្ទីរវប្បធម៌ និងវិចិត្រសិល្បៈខេត្តរតនគិរី ចំណេះជំនាញលើវិស័យសិល្បៈទាំងនោះរួមមាន៖ របាំបុរាណខ្មែរ របាំប្រពៃណីជាតិខ្មែរ និងឧបករណ៍តន្ត្រីសម័យ (ហ្គីតា)។

បើតាមមន្ត្រីទទួលបន្ទុកការចុះឈ្មោះ បានឲ្យបណ្តាញព័ត៌មាន Fresh News ដឹងថា ការបណ្តុះបណ្តាលនេះ ពុំមានគិតថវិកានោះទេ។

ប្រសិនបើសិស្សានុសិស្សដែលមានបំណងចង់មកហាត់រៀន សូមចុះឈ្មោះចូលរៀនចាប់ពីថ្ងៃជូនដំណឹងនេះតទៅ នៅរៀងរាល់ម៉ោងធ្វើការ។ ព័ត៌មានលម្អិតសូមទំនាក់ទំនងលេខ ០៧១ ២៣៣ ៧៧០៧ / ០៧១ ៤៨៤ ៤៤៤១៕