(ប៉ារីស, បារាំង)៖ នៅរសៀលថ្ងៃចន្ទ ទី១៥ ខែមករា ឆ្នាំ២០២៤នេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត បានអញ្ជើញដឹកនាំគណៈប្រតិភូហោះចេញពីប្រទេសបារាំង ឆ្ពោះទៅកាន់ទីក្រុងដាវ៉ូស ប្រទេសស្វីសហើយ។ ដំណើរទៅកាន់ប្រទេសស្វីស ដើម្បីចូលរួមកិច្ចប្រជុំប្រចាំឆ្នាំលើកទី៥៤ នៃវេទិកាសេដ្ឋកិច្ចពិភពលោក។
បន្ទាប់ពីបញ្ចប់កិច្ចប្រជុំនៅទីក្រុងដាវ៉ូស ប្រទេសស្វីស សម្តេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត នឹងហោះត្រឡប់មកប្រទេសបារាំងវិញ ដើម្បីបំពេញទស្សនកិច្ចជាផ្លូវការ៕