(ភ្នំពេញ)៖ អ្នកឧកញ៉ា គង់ សាង បន្តជាប់ឆ្នោតជាប្រធានសមាគមវាយណភណ្ឌ សម្លៀកបំពាក់ ស្បែកជើង និងផលិតផលធ្វើដំណើរនៅកម្ពុជា នៅក្នុងអាណត្តិថ្មីឆ្នាំ២០២៤នេះ។

លទ្ធផលនៃការជាប់ឆ្នោត ធ្វើឡើងនៅក្នុងសន្និបាតលើកទី១៦ របស់សមាគមវាយនភណ្ឌ សម្លៀកបំពាក់ ស្បែកជើង និងផលិតផលធ្វើដំណើរនៅកម្ពុជា (TAFTAC) នៅថ្ងៃទី១៣ ខែមករា ឆ្នាំ២០២៤។

សូមជម្រាបថា អ្នកឧកញ៉ា គង់ សាង ជាប្រធានសមាគមវាយណភណ្ឌ សម្លៀកបំពាក់ ស្បែកជើង និងផលិតផលធ្វើដំណើរនៅកម្ពុជា (TAFTAC) ជាទីប្រឹក្សាសភាពាណិជ្ជកម្មកម្ពុជា (CCC) ជាអនុប្រធាននៃសមាគម WU Chinese Association in Cambodia (WAC) និងជាសមាជិកក្រុមប្រឹក្សាភិបាល និងជាសមាជិកស្ថាបនិកនៃសមាគមឧកញ៉ាកម្ពុជា (COA) ផងដែរ។
ក្នុងអាជីពជាអ្នកវិនិយោគ លោកបានទទួលនូវការទទួលស្គាល់ ពីសំណាក់រាជរដ្ឋាភិបាលក្នុងការចូលរួមចំណែក    កសាងសេដ្ឋកិច្ចកម្ពុជា តាមរយៈការបង្កើតការងារជាច្រើន ដល់ប្រជាពលរដ្ឋខ្មែរ និងការងារមនុស្សធម៌ និងសង្គមជាច្រើនទៀត។ លោកបានទទួលគ្រឿងឥស្សរិយយសជាច្រើន ពីសំណាក់រាជរដ្ឋាភិបាលកម្ពុជា និងគ្រឿងឥស្សរិយយសថ្នាក់កំពូល «ជាតូបការ» ពីព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជាផងដែរ៕