(ភ្នំពេញ)៖ នៅព្រឹក ថ្ងៃទី១៥ ខែមករា ឆ្នាំ២០២៤នេះ ស្ថានទូតបារាំងប្រចាំកម្ពុជា បានរៀបចំសន្និសីទសារព័ត៌មានមួយ ស្តីពីដំណើរទស្សនកិច្ចផ្លូវការរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ទៅកាន់ប្រទេសបារាំង នៅថ្ងៃទី១៨-១៩ ខែមករាខាងមុខនេះ។

សន្និសីទនេះ ធ្វើឡើងដោយ លោក ហ្សាក់ បឺឡេ ឯកអគ្គរដ្ឋទូតបារាំងប្រចាំកម្ពុជា ដោយពន្យល់ពីគោលបំណងនៃដំណើរទស្សនកិច្ច ដែលធ្វើឡើងក្នុងក្របខណ្ឌនៃការពង្រឹងទំនាក់ទំនងទ្វេភាគី ហើយដែលនឹងអនុញ្ញាតឲ្យមានក្នុងការលើកកម្ពស់ និងពង្រីកថែមទៀតនូវកិច្ចសហប្រតិបត្តិការបារាំង-កម្ពុជា ដើម្បីឆ្លើយតបរួមគ្នាទៅនឹងបញ្ហាប្រឈមសាកលនានា៕

ខាងក្រោមនេះទស្សនាវីដេអូទាំងស្រុង នៃ​សន្និសីទសារព័ត៌មានរបស់ ស្ថានទូតបារាំងប្រចាំកម្ពុជាស្តីពីដំណើរទស្សនកិច្ចផ្លូវការរបស់ សម្តេចធិបតី ហ៊ុន ម៉ាណែត នៅប្រទេសបារាំង៖