(បន្ទាយមានជ័យ)៖ ថ្ងៃទី ១៤ ខែ មករា ឆ្នាំ ២០២៤នេះ មានបេក្ខជនសមណៈសិស្ស ចំនួន១.៦៥៩អង្គ/នាក់ បានចូលរួម ប្រឡងយកវិញ្ញាបនបត្រ ត្រី ទោ ឯក ឆ្នាំសិក្សា ២០២៣-២០២៤ នៅក្នុងវិទ្យាល័យ សិរីសោភ័ណ ស្ថិតក្នុងភូមិ ៣ សង្កាត់ព្រះពន្លា ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ។

សមណៈសិស្ស ប្រឡងយកថ្នាក់ ត្រី ទោ ឯកនេះ ដោយមានការពិនិត្យបើកវិញ្ញាសារប្រឡង ដោយ ព្រះគ្រូធុល សុធា ព្រះមេគណខេត្តគណ:មហានិកាយ ព្រះគ្រូវ៉ា ចិន្តា ព្រះមេគណខេត្តគណ:ធម្មយុត្តិនិកាយ លោក យឹមសំណាង អភិរងបាលខេត្តបន្ទាយមានជ័យ លោក ស្រេងសុផល អភិបាល ក្រុងសិរីសោភ័ណ លោកបៀវ ថាន ប្រធានមន្ទីរធម្មការនិងកិច្ចការសាសនាខេត្ត និងសមណៈសិស្ស ចំនួន១.៦៥៩អង្គ/នាក់ និងមន្ត្រីកិត្តិយសជាច្រើននាក់ ។

លោកបៀវថានបានមានប្រសាសន៍ថាការប្រឡងនេះ ដោយបានទទួលការណែនាំរបស់ក្រសួងធម្មការនិងសាសនា មន្ទីរធម្មការសាសនាខេត្តបន្ទាយមានជ័យ បានសហការជាមួយ សាលាគណខេត្តទាំង២គណៈ មន្រ្តីសង្ឃទាំងពីរគណៈ និងទទួលការ ណែនាំអនុញ្ញាតពីលោកអភិបាលខេត្តផង ដើម្បីរៀបចំការប្រឡងថ្នាក់ ត្រី ទោ ឯកនេះ ។

លោកបៀវ ថានបានបញ្ជាក់ឲ្យដឹងទៀតថា ការប្រឡងធម្មវិន័យឆ្នាំនេះមានសាមណៈសិស្ស ,សិស្សដែលជាបេក្ខជន /នារី ចូលប្រឡងរួមមានចំនួន១.៦៥៩អង្គ/នាក់ និមន្តមកពីតាមបណ្តាវត្តនានា ក្នុង ក្រុង ស្រុកទាំង៩ ក្នុងខេត្តបន្ទាយមានជ័យ ក្នុងនោះមានថ្នាក់ត្រីមានចំនួន ៣៦បន្ទប់ មានបេក្ខសមណៈ បេក្ខជនមានចំនួន ៨៩៧ អង្គ/នាក់ ថ្នាក់ទោមាន១៨បន្ទប់ មានបេក្ខសមណៈ បេក្ខជនមានចំនួន៤៤៥អង្គ/នាក់
ថ្នាក់ឯកមាន១៣បន្ទប់មានបេក្ខសមណៈ បេក្ខជនមានចំនួន៣១៦អង្គ/នាក់ សរុប មានចំនួន ១.៦៥៩អង្គ/នាក់
ហើយវិញ្ញាសារប្រឡងមានចំនួន៤ មុខវិជ្ជា ពេលព្រឹកមាន២វិញ្ញាសាគឺវិញ្ញាសា ប្រជុំកងធម៍ និង ពុទ្ធប្បវត្តិ
ពេលរសៀលមាន២វិញ្ញាសាគឺវិញ្ញាសា ព្រះវិន័យ និង វិញ្ញាសាសាសនសុភាសិត។

ក្នុងនោះលោក យឹមសំណាង បានមានប្រសាសន៍ថា ក្នុងដំណាក់កាលទី១និតិកាលទី៧នេះដឹកនាំដោយ សម្តេច មហាបវរធីបតី ហ៊ុនម៉ាណែតនាយករដ្ឋមន្ត្រីនៃប្រទេសកម្ពុជាបានកំណត់ជាអទិភាពគឺពង្រឹង ភាពជាប្រជាពករដ្ឋក្នុងសង្គម ប្រកបដោយ សីលធម៍ និងបរិយាបន្នដែលមានគោលដៅ
លើ ការធ្វើពលរដ្ឋភាវូបនីយកម្មឲ្យ មានសមត្ថភាព ប្រកបដោយសីលធម៍ គុណធម៍ សុចរិយាធម៍ សុចរិតភាព វិន័យ និងការទទួលខុសត្រូវខ្ពស់ ។
លោក យឹមសំណាង បានមានប្រសាសន៍បន្តទៀតថា
ព្រះពុទ្ធសាសនា ជាស្ថាប័នមួយដ៏សំខាន់ បានចូលរួមយ៉ាងសកម្មក្នុងការអប់រំប្រជាពលរដ្ឋ ជាក់ស្តែង ថ្ងៃមានការប្រឡងយក ថ្នាក់ ត្រី ទោ ឯក បានអនុវត្តតាមសារាចរណែនាំរបស់ក្រសួងធម្មការ និងសាសនាលេខ ២១/២៣ ក.ធ.ម សរណន ស្តីពីការប្រឡងវិញ្ញាបនបត្រធម្មវិន័យ ថ្នាក់ ត្រី ទោ ឯក ជាឆ្នាំលើក ទី៣១ មានបេក្ខសមណៈ បេក្ខជនចូលប្រឡង សរុប មានចំនួន ១.៦៥៩អង្គ/នាក់ រដ្ឋបាលខេត្តសូមធ្វើការកោតសរសើរដល់ព្រះមន្ត្រីសង្ឃ សាលាគណខេត្ត សាលាអនុគណគ្រប់ក្រុង ស្រុក ជាពិសេស មន្ត្រីមន្ទីរធម្មការនិងសាសនាខេត្តទាំងអស់ ដែលបានខិតខំប្រឹងប្រែងចូលរួមបណ្តុះបណ្តាលនូវធនធានមនុស្សស្របតាមយុទ្ធសាស្ត្រចតុកោណនៅគ្រប់ដំណាក់កាល។

លោកបានបញ្ជាក់ឲ្យដឹងទៀតថា ជាពិសេសក្នុងដំណាក់កាលរដ្ឋាភិបាលបានដាក់ចេញ នូវគោលនយោបាយអភិវឌ្ឍន៍ធនធានមនុស្ស បានក្លាយជាអាទិភាព ទីមួយនៅក្នុងគោលដៅយុទ្ធសាស្ត្រ អប់រំរបស់រាជរដ្ឋាភិបាល គឺការពង្រឹងគុណភាពវិស័យអប់រំ ពោលគឺលើកកម្ពស់នូវចំណេះដឹងសមត្ថភាព សីលធម៌ សីលធម៌មនសិការ ស្នេហាជាតិនិងស្មារតីទទួលខុសត្រូវជាដើម។
លោកយឹមសំណាង បានបន្តថាជាការពិតណាស់ដំណើរការប្រឡងនេះជាដំណាក់កាលមួយដ៏សំខាន់ដែលមានរយៈពេលពេញមួយថ្ងៃ សម្រាប់ បេក្ខជនគ្រប់រូប គ្រប់ព្រះអង្គ ដែលបានខិតខំរៀនសូត្រអស់រយៈពេលពេញមួយឆ្នាំ។ដើម្បីធ្វើការវាស់ស្ទង់និងបង្ហាញអំពីសមត្ថភាពចំណេះដឹងនិងការប្រឡងប្រកបដោយគុណភាព ព្រោះតែកើតចេញពីឆន្ទៈនិងការព្យាយាមសម្រាប់សិក្សារៀនសូត្រ។

លោកយឹមសំណាងបានបញ្ជាក់ឲ្យដឹងបន្តទៀតថា ការប្រឡងធម្មវិន័យថ្នាក់ ត្រី ទោ ឯក នាពេលនេះដោយមានការជួយឧបត្ថម្ភពី លោកឧបនាយករដ្ឋមន្ត្រីកែគឹមយ៉ាន លោកជំទាវ ម៉ៅ ម៉ាល័យកែគឹមយ៉ាន ឯកឧត្តម អភិសន្តិ បណ្ឌិត សសុខា ឧបនាយករដ្ឋមន្ត្រីរដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងលោកជំទាវ កែសួនសុភី និង លោកកែសួនសុភាព អភិបាលរងខេត្តបន្ទាយមានជ័យ និងលោកជំទាវ ព្រហ្ម រដ្ឋា ក្នុងនោះមាន អាហារ ចំនួន១. ៩៧៩ប្រអប់ ទឹកក្រូច ១០០កេះ ទឹកសុទ្ធ ១៥០យួ ក្នុងនោះមានសប្បុរសជនបានចូលរួម មានអាហារ ភេជ្ជះគ្រប់មុខជាហូរហែផងដែរ៕