(តាកែវ)៖ នៅថ្ងៃទី១៤ ខែមករា ឆ្នាំ២០២៤ លោក ឈឹម ធី អភិបាលរងស្រុកអង្គរបូរី និងជាទីប្រឹក្សាផ្ទាល់សម្តេចព្រះអគ្គមហាសង្ឃរាជាធិបតី ទេព វង្ស សម្តេចព្រះមហាសង្ឃរាជនៃព្រះរាជាណាចក្រកម្ពុជា និងជាតំណាងលោកអភិបាលស្រុកអង្គរបូរី បានអញ្ជើញកាត់ស្រោមវិញាសារប្រឡងវិញ្ញាបនបត្រធម្មវិន័យ ថ្នាក់ ត្រី ទោ ឯក ក្រោមព្រះអធិបតីភាពព្រះញាណសោភ័ណ យន វាសនា ព្រះរាជាគណៈកិត្តិយស ជាព្រះមង្គលទិព្វលោកមុនី ព្រះបាឡាត់គណខេត្តតាកែវ នៅមណ្ឌលប្រឡងបឋមសិក្សា ហ៊ុន សែន រំលក ស្ថិតក្នុងឃុំបាស្រែ ស្រុកអង្គរបូរី​ ខេត្តតាកែវ។

កម្មវិធីប្រឡងប្រព្រឹត្តទៅរយៈពេល១ថ្ងៃ ដែលមានសមណៈសិ្សចូលរួមប្រឡងមានចំនួន២៩១អង្គ/នាក់ ក្នុងនោះ ថ្នាក់ត្រី១២៨អង្គ/នាក់ ថ្នាក់ ទោ ៨៣អង្គ/នាក់ និងថ្នាក់ឯក ៨០អង្គ/នាក់៕