(ភ្នំពេញ)៖ ការបង្ក្រាបគ្រឿងញៀនទូទាំងប្រទេស នៅថ្ងៃទី១៣ ខែមករា ឆ្នាំ២០២៤ បង្ក្រាប២៥ករណី ឃាត់ខ្លួនជនសង្ស័យ៥១នាក់។
* ករណីដឹកជញ្ជូន រក្សាទុក១៤ករណី ឃាត់ខ្លួន២៧នាក់។
* ករណីប្រើប្រាស់៧ករណី ឃាត់ខ្លួន១៨នាក់។
* ករណីជួញដូរ៣ករណី ឃាត់ខ្លួន៥នាក់
* ករណីចាត់ចែងសម្រួល១ករណី ឃាត់១នាក់។
លទ្ធផលអនុវត្តច្បាប់ពីថ្ងៃទី១ ខែមករា ដល់ថ្ងៃទី១៣ ខែមករា ឆ្នាំ២០២៤នេះ កម្លាំងសមត្ថកិច្ចបានបង្ក្រាបចំនួន២៥៥ករណី ឃាត់ខ្លួន ៦២៥នាក់ (ស្រី៤៥នាក់)៕