(ព្រះសីហនុ)៖ អគារជាបន្ទប់ស្នាក់នៅរបស់បុគ្គលិកជាន់ទី៣ នៃកាស៊ីណូ ហ្គោបូអ៉ីស្ត ស្ថិតនៅក្រុមទី១៥ ស្ថិតនៅភូមិ៣ សង្កាត់លេខ៤ ក្រុង/ខេត្តព្រះសីហនុ ត្រូវបានអគ្គិភ័យឆេះនៅវេលាម៉ោង ១៖២០នាទីរសៀល ថ្ងៃទី១៤ ខែមករា ឆ្នាំ២០២៤នេះ។

ក្រោយទទួលបានព័ត៌មានករណីអគ្គិភ័យនេះ លោកឧតម្តសេនីយ៍ឯក ស រដ្ឋា អគស្នងការរងនគរបាលជាតិ និងជាស្នងការនគរបាលខេត្តព្រះសីហនុ បានចាត់កម្លាំងសមត្ថកិច្ចជំនាញ រួមដៃសហការគ្នាចេញអន្ដរាគមន៍ភ្លាមៗ ដើម្បីធ្វើការបាញ់ពន្លត់ភ្លាមៗ។

ហេតុការណ៍គ្រោះអគ្គិភ័យនេះ បណ្តាលឱ្យឆេះខូចខាត សម្ភារ ក្នុងបន្ទប់ទាំងស្រុង តែមិនបង្កឲ្យមនុស្សរងរបួស ឬគ្រោះថ្នាក់ដល់អាយុជីវិតមនុស្ស រីឯមូលហេតុសមត្ថកិច្ចជំនាញឲ្យដឹងថាបណ្តាលមកពីឆ្លងចរន្តអគ្គិសនី។

ប្រតិបត្តិការសង្រ្គោះនេះ ដោយមានការចូលរួមសហការពីកម្លាំងជំនាញ អង្គភាពពាក់ព័ន្ធក្នុងខេត្ត ចំពោះមុខអគ្គិភ័យខាងលើត្រូវបានគ្រប់គ្រង់បានទាំងស្រុង នៅវេលាម៉ោង១:៤០នាទីរសៀល ថ្ងៃខែឆ្នាំដដែល៕